ជីវិតកម្សាន្ដ
អ្នកគាំទ្រសង្ស័យបវរកញ្ញា Thuy Tien ធ្វើខូចមកុដ Miss Grand
អ្នកគាំទ្រសង្ស័យបវរកញ្ញា Nguyen Thuc Thuy Tien ម្ចាស់តំណែង Miss Grand International 2021 ធ្វើឱ្យកំពូលមកុដបាក់ បន្ទាប់ពីឃើញទ្រង់ទ្រាយរបស់វាប្រែប្រួលខុសពីពេលគ្រងដំបូង។

ថ្មីៗនេះ បវរកញ្ញា Thuy Tien បានបង្ហាញវត្តមាននៅប្រទេសព័រទុយហ្គាល់ ដើម្បីចូលរួមកម្មវិធីប្រកួត Miss Grand ព័រទុយហ្គាល់ និងចូលរួមសកម្មភាពមនុស្សធម៌នៅទីនោះ។ ស្ថិតក្នុងឈុតពណ៌ស បវរកញ្ញារូបនេះ ពិតជាស្រស់ស្អាត និងលេចធ្លោខ្លាំងជាមួយនឹងមកុដ Miss Grand International ដែលមានតម្លៃរហូតដល់ ៥០ម៉ឺនដុល្លារ។

យ៉ាងណាមិញ តាមរយៈរូបថតជាច្រើនសន្លឹក អ្នកគាំទ្រសង្កេតឃើញថា មកុដដ៏មានតម្លៃរបស់ Thuy Tien ហាក់ប្លែកពីសព្វមួយដង។ ជាពិសេសរូបមនុស្សស្រីដែលនៅលើកំពូលមកុដ ដែលអមជាមួយពាក្យ MGI ត្រូវបានបត់ទៅក្រោយ បើធៀបនឹងទីតាំងដើម វាទំនងដូចជាធ្លាប់បាក់ ហើយជួសជុលឡើងវិញ។ អ្នកគាំទ្រជាច្រើនជឿថា ក្នុងពេលធ្វើដំណើរ Thuy Tien បានធ្វើឱ្យវាខូចដោយចៃដន្យមិនខាន។

ទោះយ៉ាងណា ពេលនេះការសង្ស័យ ក៏ដូចជាពាក្យចចាមអារ៉ាមពីការបាក់កំពូលមកុដ មិនត្រូវបានបវរកញ្ញា Thuy Tien ឬប្រធាន Miss Grand លោក Nawat Itsaragrisil ចេញមុខមកបកស្រាយនៅឡើយ៕




ប្រែសម្រួល៖ សន្យា
ចុចអាន៖ មកុដថ្មី បវរកញ្ញាចក្រវាលថៃ ដាំពេជ្ររាប់ពាន់គ្រាប់ អត្ថន័យមិនធម្មតា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


