ជីវិតកម្សាន្ដ
តារាកូរ៉េ ៦រូបនេះហើយ មានឱកាសចូលសម្ដែងក្នុងភាពយន្តហូលីវូដ នាឆ្នាំ២០២២
នៅឆ្នាំ២០២២នេះ តារាកូរ៉េល្បីៗជាច្រើនរូប បានហក់ចូលក្នុងផលិតកម្មហូលីវូដធំៗ រួមទាំងភាពយន្តរបស់ Marvel Cinematic Universe ផងដែរ។ ហើយនេះជាតារាប្រុសស្រី ៦ដួងដែលប្រព័ន្ធផ្សព្វផ្សាយកូរ៉េ រាយការណ៍ថា ទទួលបានប្រជាប្រិយភាពទូទាំងពិភពលោក រហូតមានឱកាសបង្ហាញមុខក្នុងភាពយន្តហូលីវូដ។
១. Lee Jung Jae

តួឯកប្រុស “Squid Game” រូបនេះ ត្រូវគេរាយការណ៍ថា បានចុះហត្ថលេខាជាមួយនឹងក្រុមហ៊ុនអាមេរិកដ៏ល្បីល្បាញគឺ American Creative Artists Agency។ ទោះបីជាវាមិនទាន់មានការបញ្ជាក់ពីសាមីខ្លួនក៏ដោយ ប៉ុន្តែពាក្យចចាមអារ៉ាមថា Lee Jung Jae កំពុងចចារសម្តែងក្នុងខ្សែភាពយន្ត Marvel Studios ។
២. Park Seo Joon

តារាសម្ដែង Park Seo Joon គ្រោងនឹងបង្ហាញខ្លួនជាលើកដំបូងក្នុងពិភពហូលីវូដរបស់ MCU ដែលលោកគឺជាតួសម្ដែងនៅរឿងភាគ “Captain Marvel” ឆ្នាំ២០១៩។
៣. Jung Ho Yeon

តារាស្រីដ៏លេចធ្លោនៃខ្សែភាពយន្ត “Squid Game” របស់ Netflix គឺ Jung Ho Yeon នឹងបន្តប្រឡូកក្នុងហូលីវូដ បន្ទាប់ពីសម្តែងក្នុង MV “Out Of Time” របស់ The Weeknd ដែលលើកនេះ នាងដើរតួជាតួឯកក្នុងរឿង “The Governesses”។
៤. Bae Doona

ទស្សនិកជនជាច្រើនមិនចម្លែកចិត្តឡើយ ដែលឆ្នាំ២០២២នេះ លេចមុខ Bae Doona ក្នុងភាពយន្តហូលីវូដ ព្រោះថាកន្លងមកនាងធ្លាប់សម្តែងក្នុងវិស័យនេះជាច្រើនរឿងមកហើយ ខណៈនៅឆ្នាំនេះនាងនឹងសម្តែងឱ្យ Netflix Rebel Moon ជាមួយ Charlie Hunnam និង Ray Fisher ។
៥. Cha Eunwoo

Cha Eunwoo ត្រូវគេរាយការណ៍ថា កំពុងពិភាក្សាសម្រាប់តួសម្តែងក្នុងរឿងកំប្លែង K-Pop: Lost In America ដែលដឹកនាំដោយ Rebel Wilson ។ ខណៈពេលដែលអ្នកគាំទ្របានលើកឡើងពីការព្រួយបារម្ភជុំវិញការគ្រោងទុកនៃខ្សែភាពយន្តនេះ មានមនុស្សជាច្រើនផ្សេងទៀតមានការរំភើបចិត្តដែលឃើញ Cha Eunwoo អាចបង្ហាញខ្លួនជាលើកដំបូងនៅក្នុងហូលីវូដ។
៦. Jennie សមាជិក BLACKPINK

Jennie គ្រោងនឹងបង្ហាញខ្លួនជាលើកដំបូងក្នុងរឿង “The Idol” របស់ HBO ដែលសម្តែង និងដឹកនាំរឿងដោយតារាចម្រៀង The Weeknd ។ ទោះបីជានាងរងការរិះគន់មួយចំនួន នៅក្នុង Trailer ក៏ដោយ ក៏នៅតែមានអ្នកគាំទ្រជាច្រើនរង់ចាំទស្សនាភាពយន្តរបស់ Jennie យ៉ាងអន្ទះសារ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ មិនធ្លាប់ដឹងសោះ ក្រៅពីច្រៀង តារាកូរ៉េ ៥រូបនេះ ជា CEO ក្រុមហ៊ុនកម្សាន្តផ្ទាល់ខ្លួនទៀត
ចុចអាន៖ ក្រុម Girls’ Generation ប្រកាសចេញអាល់ប៊ុមថ្មី ក្រោយបាត់មុខអស់ ៥ឆ្នាំ
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១៨ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា


