ជីវិតកម្សាន្ដ
Pope អរគុណទស្សនិកជន ក្រោយត្រឹម ១ សប្ដាហ៍ រឿង “បុព្វេសន្និវាស” វគ្គ២ កើនចំណូលរាប់លានដុល្លារ
តួឯកប្រុសក្នុងរឿង “បុព្វេសន្និវាស” វគ្គ២ Pope បានប្រកាសអរគុណដល់ទស្សនិកជន ក្រោយភាពយន្តដែលខ្លួនសម្ដែង កើនចំណូលដល់ទៅ ២២០,៩៩លានបាត (៦លាន២០ម៉ឺនដុល្លារ) ត្រឹមរយៈពេលមួយសប្ដាហ៍ប៉ុណ្តោះ។


តារាសម្ដែងប្រុស Pope Thanawat បានសរសេរសារយ៉ាងវែងអន្លាយថា “ខ្ញុំសូមអរគុណអ្នកទស្សនាទាំងអស់ ទាំងជនជាតិថៃ និងជនបរទេសដែលចូលចិត្តភាពយន្តរឿង “បុព្វេសន្និវាស”។ រឿងនេះជារឿងមួយទៀតដែលខ្ញុំចូលចិត្ត ហើយខ្ញុំសប្បាយចិត្តជាខ្លាំង ក្នុងពេលសម្ដែងជាតួប្រុស និងសូមអរគុណដល់ក្រុមការងារទាំងអស់។ ទាំងខ្ញុំ Bella និងក្រុមការងារទាំងអស់ គឺជាក្រុមការងារដ៏គួររឲ្យស្រឡាញ់ សម្រាប់ខ្ញុំ Ping Ping ជាអ្នកដឹកនាំរឿង ដែលយកចិត្តទុកដាក់បំផុត។ គាត់បានពន្យល់ពីចរិតលក្ខណៈរបស់តួអង្គច្បាស់ៗ ហើយអនុញ្ញាតឲ្យយើងលេងជាតួអង្គនេះតាមសប្បាយ។ ជាពិសេសខ្ញុំពិតជារីករាយណាស់ ដែលភាពយន្តនេះចេញរយៈពេល៧ ថ្ងៃសោះ តែអាចរកចំណូលបាន ២២០,៩៩ លានបាតនៅទូទាំងប្រទេស។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងចូលចិត្ត និងរីករាយនឹងភាពយន្តនេះបន្តទៀត។”



គួរបញ្ចាក់ថា រឿងមនោសញ្ចេតនាបែបកំប្លែង “បុព្វេសន្និវាស” វគ្គ២ ដែលជាការបណ្តាក់ទុនរួមគ្នារវាង GDH និង ទូរទស្សន៍ថៃ Broadcast ដឹកនាំដោយ Ping Adisorn Trisirikasem។ លើសពីនេះ ភាពយន្តនេះនឹងចាក់បញ្ចាំងនៅប្រទេសជាច្រើនដូចជា ឡាវ អូស្ត្រាលី កម្ពុជា សិង្ហបុរី ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ប្រ៊ុយណេ វៀតណាម ហើយជា ជាភាពយន្តថៃ ដែលរកចំណូលបានច្រើនជាងគេក្នុងប្រទេសឡាវផងដែរ។
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖បើកឆាកថ្ងៃដំបូង រឿង”បុព្វេសន្និវាស”វគ្គ ២ កើបលុយដល់ទៅខ្ទង់លានដុល្លារ
ចុចអាន៖Bella ឆ្លើយតបយ៉ាងត្រជាក់ចិត្តបំផុត ក្រោយម៉ែលីណាចោទថា នាងជាមនុស្សរមិលគុណ (មានវីដេអូ)
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


