ព័ត៌មានជាតិ
ឧកញ៉ា ខេមរៈ សិរីមន្ត ប្រកាសគាំទ្ររាជរដ្ឋាភិបាល និងផ្តល់កូនឈើធ្នង់១០០០ដើមដាំឡើងវិញនៅតំបន់ភ្នំតាម៉ៅ
តាមរយៈបណ្តាញសង្គមហ្វេសបុកឧកញ៉ា ខេមរៈ សិរីមន្ត ប្រកាសគាំទ្ររាជរដ្ឋាភិបាលលុបចោល ស ជ ណ អភិវឌ្ឍន៍តំបន់ភ្នំតាម៉ៅទាំងអស់ និងចូលរួមផ្តល់កូនឈើធ្នង់១០០០ដើមដាំឡើងវិញនៅតំបន់ភ្នំតាម៉ៅជាមួយនឹងឧកញ៉ា ឡេង ណាវ៉ាត្រា។
លោកបានសរសេរថា “ខ្ញុំបាទខេមរៈសិរីមន្តសូមគាំទ្ររាជរដ្ឋាភិបាលលុប ស.ជ.ណ តំបន់ភ្នំតាម៉ៅទាំងអស់ និងសូមចូលរួមផ្តល់កូនធ្នង់ចំនួន១០០០ដើម នឹងដាំឡើងវិញជាមួយ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បើបងប្អូនមានចំណាប់អារម្មណ៍ចូលរួមដាំទាំងអស់គ្នាណាបាទ”។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃអាទិត្យនេះ បានប្រកាសម្រេចលុប ចោលទាំងអស់នូវរាល់ការអនុញ្ញាតឱ្យធ្វើការដោះដូរ និងអភិវឌ្ឍ ភ្នំតាម៉ៅ នៅក្នុងខេត្តតាកែវ។ មិន តែប៉ុណ្ណោះ សម្តេចបានបញ្ហាឲ្យបញ្ឈប់ការឈូសឆាយជាបន្ទាន់ផងដែរ។
តាមរយៈទំព័រហ្វេសប៊ុកសម្តេចតេជោ បានមានប្រសាសន៍បែបនេះថា៖ «បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! ប៉ុន្មានថ្ងៃមកនេះមានសំណូមពរជាច្រើនមករាជរដ្ឋាភិបាលដើម្បីរក្សាទុកព្រៃនៅក្បែរសួនសត្វភ្នំតាម៉ៅទោះបីក្រសួងកសិកម្មបានពន្យល់ថាសួនសត្វភ្នំតាម៉ៅមិនមានប៉ះពាល់ក៍ដោយ។ ក្នុងនាមជាអ្នកទទួលខុសត្រូវខ្ពស់បំផុតនៃរាជរដ្ឋាភិបាលខ្ញុំសូមចេញបញ្ជា៖ ១.លប់ចោលទាំងអស់នូវរាល់ការអនុញ្ញាតិឱ្យធ្វើការដោះដូរនិងអភិវឌ្ឍ។ ២.រក្សាទុកដីនិងព្រៃនៅជុំវិញសួនសត្វ ភ្នំតាម៉ៅជាដីដែលត្រូវការពារនិងអភិរក្ស ដោយក្រសួងកសិកម្ម។ ៣.ក្រុមហ៊ុនដែលបានឈូសឆាយត្រូវ បញ្ឈប់សកម្មភាពនិងត្រូវដាំដើមឈើ ឡើងវិញលើដីដែលបានឈូសឆាយ»។
ជាមួយគ្នានេះ សម្តេចក៏បានអរគុណដល់ប្រជាពលរដ្ឋដែលបានចូល រួមផ្តល់យោបល់ប្រកបដោយការស្ថាបនា៕

-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


