ជីវិតកម្សាន្ដ
ពិធីករ សុខ រ៉ាស៊ី ពោលពាក្យអាណិត ក្រោយឃើញស្ថានភាពលំបាករបស់អតីតឌីជេ ឡាយអ៊ិន
លោក ហែម បូរិទ្ធ ហៅឌីជេឡាយអ៊ិន កន្លងមក ធ្លាប់ជាពិធីករដ៏មានប្រជាប្រិយភាព និងទទួលបានការគាំទ្រពីទស្សនិកជនគ្រប់មជ្ឈដ្ឋាន ហើយបន្ទាប់ពីរួចទោសកាលពីអំឡុងចុងខែមិថុនាមក លោកក៏បានចេញមុខសុំទោស និងសន្យាសាងឈ្មោះឡើងវិញជាថ្មីលើវិស័យសិល្ប:។

ប៉ុន្តែបើតាមការកត់សម្គាល់ រហូតមកទល់ពេលនេះ សម្រាប់ទីផ្សាសិល្ប:របស់លោក ឡាយអ៊ិន ហាក់មិនទាន់កម្រើកឡើងវិញទេ ដែលធ្វើឲ្យជីវភាពអតីតពិធីកររូបនេះ កំពុងជួបការលំបាក និងខ្វះខាតខ្លាំង។ ខណ:ដែលមិត្តភក្តិធ្លាប់រួមអាជីពមួយចំនួន ទទូចស្នើរសុំដល់បណ្តាម្ចាស់កម្មវិធី ផលិតករ និងស្ថានី យ៍ទូរទស្សន៍ ផ្តល់ឱកាសឲ្យលោក ឡាយ អ៊ិន បង្ហាញវត្តមានជាថ្មីឡើងវិញផង។

ដោយសារតែឃើញពីស្ថានភាពលំបាករបស់លោក ឡាយអ៊ិន គ្រាទៅសួរសុខទុក្ខពិធីករល្បីឈ្មោះលោក សុខ រ៉ាស៊ី បានសម្តែងក្តីអាណិត បន្ទាប់ពីជួបជាក់ស្តែង ខណ:ឌីជេ ឡាយអ៊ិន បច្ចុប្បន្នបានត្រឹមជួយរៀបចំបាយទឹកឲ្យប្អូន ដែលជាជាងអ៊ុតសក់ដើម្បីចិញ្ចឹមក្រពះ។ លោក សុខ រ៉ាស៊ី បានរៀបរាប់ថាពេលជួបបងប្អូនទប់ទឹកភ្នែកមិនចង់បានទេ បើចង់ឲ្យស្រុកខ្មែរយើងសំបូរមនុស្សល្អ ទាល់តែបងប្អូនលើកលែងឲ្យអ្នកដែលដឹងខ្លួនខុសចេះកែខ្លួន។

ពិធីករលោក សុខ រ៉ាស៊ី បាននិយាយទៀតថា «ឥឡូវគាត់ចេញមកវិញហើយ បងឡាយអែនDJ LIO N ចេញមកវិញគាត់អត់មានការងារទាល់តែសោះ រាល់ថ្ងៃជួយរៀបចំបាយទឹកអោយប្អូនគាត់ជាជាងអ៊ុតសក់ នៅតូបគួរអោយអាណិតណាស់។ បើបងប្អូន ឬagency មានការងារជួយហៅគាត់ផង។ លោកបន្ថែមថា ប្រសិនបើបងប្អូនចង់ហៅគាត់ធ្វើការ ងារ អាចទាក់ទងតាមរយ:លេខ 096 500 27 38 រីឯអ្នកដែលចង់ជួយជាថវិការដល់គាត់ កំពុងជួបការលំបាកនេះជាគណនេយ្យរបស់គាត់ ,ABA: 004 351 768 (Name: HEM BORITH)»៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


