ជីវិតកម្សាន្ដ
មកស្គាល់គ្រូបង្វឹកដំបូងដែលនាំឱ្យក្រុម BLACKPINK ពូកែរាំដូចបច្ចុប្បន្ន
ក្រុម BLACKPINK មិនត្រឹមតែជាក្រុមចម្រៀងដ៏មានទេពកោសល្យនោះទេ សូម្បីក្បាច់រាំរបស់ក្រុមនេះ ក៏លេចធ្លោខ្លាំងមិនធម្មតា ហើយសមត្ថភាពពូកែបែបនេះ គឺដោយសារតែកាលពីពេលចូលសិល្បៈដំបូងៗ សមាជិកទាំង៤ មានគ្រូបង្វឹករាំដ៏ស្ទាត់ជំនាញម្នាក់។

មុនពេលបង្ហាញខ្លួនជាផ្លូវការ កាលពីឆ្នាំ២០១៦ ក្រុម BLACKPINK ត្រូវបានបង្ហាត់រាំពីអ្នកគ្រូ Kim Hee Jung ឬរហ័ស្សនាម “Potato Teacher” ។ អ្នកគ្រូ Kim Hee Jung កើតនៅឆ្នាំ១៩៧៩ គឺជាអ្នករាំនៅក្នុងក្រុមរាំដ៏ល្បីរបស់ផលិតកម្ម YG Entertainment Crazy Girls ។

រយៈពេលដែលសមាជិកទាំង ៤ បានទទួលការបង្វឹកពី Kim Hee Jung ពួកគេនិយាយដូចៗគ្នាថា គាត់ជាគ្រូដែលមានភាពតឹងរ៉ឹងខ្លាំង ធ្វើឱ្យសិស្សខ្លាចគ្រប់គ្នា។ ពេលខ្លះ គាត់ថែមទាំងសម្លុត BLACKPINK ខ្លាំងៗ មិនខ្លាចថាសមាជិកក្រុមរត់ចោលជួរឡើយ។ មិនត្រឹមតែតែប៉ុណ្ណោះ Jennie ធ្លាប់យំ ដោយសារអ្នកគ្រូស្ដីឱ្យទៀតផង។

ទោះបីជានិយាយយ៉ាងនេះក្ដី ហើយទោះអត្តចរិតអ្នកគ្រូ Kim Hee Jung តឹងរ៉ឹងយ៉ាងណា ប៉ុន្តែ BLACKPINK សុទ្ធតែថា ពួកនាងរីកចម្រើនយ៉ាងឆាប់រហ័ស ក្នុងរយៈពេលដ៏ខ្លី។ ដោយសារមានគាត់ជាគ្រូដំបូង ពួកនាងបានក្លាយជាអ្នករាំអាជីពដូចសព្វថ្ងៃ។

បច្ចុប្បន្ន Kim Hee Jung និងសមាជិក BLACKPINK ទាំងអស់ មិនត្រឹមតែរក្សាទំនាក់ទំនងល្អរវាងគ្រូនិងសិស្សនោះទេ ប៉ុន្តែពួកគេរាប់អានគ្នាប្រៀបដូចបងប្អូន ហើយតែងតែបង្ហោះរូបជាមួយគ្នាលើបណ្ដាញសង្គម Instagram ជាញឹកញាប់៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ Jennie សម្ដែងជាតួអង្គស្រឡាញ់ភេទដូចគ្នា ក្នុងភាពយន្តហូលីវូដដំបូងរបស់ខ្លួន
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


