ជីវិតកម្សាន្ដ
តារា K-pop ៥រូប អ្នកជំនាញអន្តរជាតិសរសើរថាជាស្រីស្អាតលំដាប់ពិភពលោក
តារាស្រីកូរ៉េខាងត្បូង ៥ រូប ត្រូវបានអ្នកជំនាញអន្តរជាតិទទួលស្គាល់ថាមានសម្រស់ស្រស់ស្អាតដាច់គេប្រចាំប្រទេស ព្រមទាំងបោះឆ្នោតឱ្យជាប់ចំណាត់ថ្នាក់ជាស្ត្រីមានមុខមាត់ស្អាតបំផុតនៅលើពិភពលោកថែមទៀតផង។
NaNa


Nana ជាតារាស្រីដំបូងគេដែលតំណាងឱ្យ showbiz របស់កូរ៉េ នៅក្នុងការស្ទង់មតិ និងចំណាត់ថ្នាក់សម្រស់តាមអ៊ីនធឺណិតអន្តរជាតិ។ នាងបានយកឈ្នះលើតារាល្បីៗជាច្រើន និងធ្លាប់ឈ្នះតំណែង The Most Beautiful Face in the World ២ឆ្នាំជាប់ៗគ្នា គឺកំលុងឆ្នាំ២០១៤-២០១៥ ដោយ TC Candler ដែលជាគេហទំព័រជំនាញលើការវាយតម្លៃសម្រស់ដ៏ល្បីល្បាញរបស់អាមេរិក។ គួរកត់សម្គាល់ថាចំណាត់ថ្នាក់នេះមិនត្រឹមតែផ្អែកលើប្រជាប្រិយភាពប៉ុណ្ណោះទេ ប៉ុន្តែវាត្រូវបានបោះឆ្នោត និងវាយតម្លៃដោយចៅក្រមជំនាញចំនួន ២០នាក់ មកពីជុំវិញពិភពលោកផងដែរ។
Yoona (SNSD)


ស្រីស្អាតរូបនេះ ធ្លាប់បានជាប់ចំណាត់ថ្នាក់ជាកំពូលស្ត្រីស្អាតបំផុតទាំង ១០០ នៅលើពិភពលោក ក្នុងឆ្នាំ ២០១៩។ ដោយសារសម្រស់ដ៏ស្រស់ស្អាតពីធម្មជាតិ Yoona ត្រូវបានប្រគល់រង្វាន់ដោយគ្រូពេទ្យវះកាត់កែសម្ផស្សចំនួន ៣ នាក់ នៅទីក្រុង Los Angeles ។
ទោះបីជាបានបង្ហាញខ្លួន នៅក្នុងឧស្សាហកម្មកម្សាន្ត Kpop អស់រយៈពេលជាងមួយទស្សវត្សមកហើយក៏ដោយ ប៉ុន្តែសម្រស់របស់ Yoona មិនថមថយ ថែមកាន់តែល្បីទ្វេឡើង។
Tzuyu (TWICE)


ប្អូនស្រីពៅរបស់ក្រុមចម្រៀងនារី TWICE គឺ Tzuyu បានបំបែកកំណត់ត្រារបស់តារា Kpop រយៈពេល ៤ ឆ្នាំ នៅក្នុងតារាងសម្រស់របស់ TC Candler ។ ជាពិសេស តារាស្រីវ័យ ២៣ឆ្នាំរូបនេះ ធ្លាប់ទទួលបានចំណាត់ថ្នាក់លេខ ១ ជានារីមុខស្អាតបំផុតនៅលើពិភពលោក កាលពីឆ្នាំ ២០១៩។

ថ្វីត្បិតនាងមានដើមកំណើតមកពីកោះតៃវ៉ាន់ក៏ដោយ ក៏ Tzuyu ត្រូវសាធារណៈជនស្រឡាញ់គាំទ្រទាំងក្នុង និងក្រៅប្រទេស។ គ្រាន់តែបង្ហាញខ្លួនលើកដំបូង ក្នុងនាមជាសមាជិកក្មេងជាងគេរបស់ TWICE ភ្លាម នាងក៏ជាប់ចំណាត់ថ្នាក់ទី ១៣ នៅក្នុងបញ្ជីនៃ Top 100 Most Beautiful Faces in the World 2015 ភ្លែតតែម្ដង ។
Jisoo (BLACKPINK)


Jisoo ត្រូវបានបោះឆ្នោតជ្រើសរើសជាស្ត្រីស្អាតបំផុតនៅលើពិភពលោកឆ្នាំ២០២២ ដោយទស្សនាវដ្តី Nubia ។ ក្រោយពីជាប់ចំណាត់ថ្នាក់កំពូលភ្លាម វិញ្ញាបនបត្រ Top 1 ក៏ត្រូវបានបញ្ជូនដោយផ្ទាល់ទៅទីភ្នាក់ងារផលិតកម្ម YG Entertainment ភ្លាមដែរ។
មុនពេល Jisoo ជាប់ឈ្មោះជាកំពូលស្រីស្អាត ទស្សនាវដ្តី Nubia បានចំណាយពេលស្ទង់មតិរយៈពេល ៥ ខែ នៅក្នុង ១១៦ ប្រទេស ជុំវិញពិភពលោក។ បន្ទាប់ពីនោះ តារាវ័យ ២៧ឆ្នាំរូបនេះ បានក្លាយជាអ្នកកាន់តំណែងខ្ពស់បំផុតនៃតារាងកំពូលស្រីស្អាតជាមួយនឹងសំឡេងឆ្នោតចំនួនកន្លះលាននាក់។
Lisa (BLACKPINK)


កាលពីឆ្នាំ ២០២១ Lisa បានដើរតាមគន្លងរបស់ Tzuyu ដោយបានឈ្នះពានរង្វាន់នារីមុខស្អាតបំផុតរបស់ពិភពលោកប្រចាំឆ្នាំ ដែលបោះឆ្នោតដោយ TC Candler ។
សម្រស់របស់ Lisa ត្រូវបានអ្នកគាំទ្រ និងអ្នកជំនាញ ប្រដូចទៅនឹងព្រះនាងម្ចាស់ក្នុងរឿងព្រេង ហើយដោយសារសម្រស់ប្រៀបបានព្រះនាងក្នុងព្រេងនិទាននេះហើយ ទើបកន្លងមកនាងធ្លាប់បង្ហាញខ្លួនក្នុងតារាងស្រីស្អាតរហូតដល់ ៦ ដងឯណោះ។
តើប្រិយមិត្តសយល់យ៉ាងណាចំពោះចំណាត់ថ្នាក់ស្រីទាំង ៥ ខាងលើ? សូមចែករំលែកជាមួយ កម្ពុជាថ្មី!
ប្រែសម្រួល៖ សន្យា
ចុចអាន៖ តារាកូរ៉េ ៥រូប អ្នកគាំទ្រដាក់រហ័ស្សនាមប្លែកៗ គួរឱ្យចាប់អារម្មណ៍ណាស់
ចុចអាន៖ កំពូលស្រីស្អាតប្រុសសង្ហា ឆ្នាំនេះ បានទៅលើ BTS និង BLACKPINK ច្រើនជាងគេ
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវពីព្រលានថ្មីមកក្រុងសៀមរាប ស្ថិតក្នុងដំណាក់កាលសិក្សាបឋម មុនឈានបើកការដ្ឋានសាងសង់


