Connect with us

ជីវិតកម្សាន្ដ

កូរ៉េខាងត្បូង ពិចារណាលើកាតព្វកិច្ចយោធារបស់ក្រុម BTS

បានផុស

នៅ

ក្រសួងការពារជាតិកូរ៉េខាងត្បូងកំពុងពិចារណាលើការស្ទង់មតិសាធារណៈមួយ ដើម្បីសម្រេចថា តើត្រូវលើកលែងសមាជិកក្រុម BTS ចំពោះការបំពេញកាតព្វកិច្ចជាយោធាឬក៏យ៉ាងណា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋមន្ត្រីការពារជាតិលោក Lee Jong-sup បានប្រាប់កិច្ចប្រជុំគណៈកម្មាធិការសភកាលពីថ្ងៃពុធថា ជាគោលការណ៍បុរសកូរ៉េខាងត្បូងទាំងអស់ ត្រូវចូលបម្រើយោធានៅអាយុ ២៨ ឆ្នាំ ។

ប៉ុន្តែក្នុងនោះក៏មានករណីលើកលែងផងដែរ ពោលចំពោះតន្ត្រីករ និងសិល្បករដែលបានកសាងស្នាដៃ ក៏ដូចជាលើកមុខមាត់ប្រទេសជាតិក្នុងការប្រកួតលើឆាកអន្តរជាតិត្រូវបានអនុញ្ញាតឲ្យពន្យារការចូលបម្រើការជាយោធាដល់អាយុ ៣០ ឆ្នាំ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ Jin ជាសមាជិករបស់ BTS ដែលមានអាយុ ២៩ ឆ្នាំ ហើយនឹងត្រូវចូលបម្រើយោធានៅចុងនេះត្រូវបានប្រជាជនកូរ៉េខាងត្បូងមួយចំនួន សុំឲ្យរដ្ឋាភិបាលកូរ៉េខាងត្បូងលើកលែងចំពោះកាតព្វកិច្ចនេះ ដោយសារតែរូបគេបានចូលរួមចំណែកចំពោះភាពជោគជ័យរបស់ BTS នាពេលកន្លងមក ៕

ប្រែសម្រួលដោយ ៖ នាងតូច

ចុចអាន៖តារាស្រីកូរ៉េខាងត្បូង ៥ ដួង មានវាសនាខ្ពស់ រៀបការជាមួយស្វាមីមហាសេដ្ឋី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម