ជីវិតកម្សាន្ដ
តារាចម្រៀង អ្នកនាង យក់ ឋិតរដ្ឋា ចូលសិល្បៈវិញ ប្រកាសប្តូរឈ្មោះក្រៅថ្មី
បន្ទាប់ពីការប្រកាសវិលចូលសិល្បៈវិញពីសំណាក់តារាចម្រៀងជើងចាស់ យក់ ឋិតរដ្ឋា គេឃើញមានទស្សនិកជនមួយចំនួនធំបានបង្ហាញការគាំទ្រវត្តមានឡើងវិញរបស់នាង។ ប៉ុន្តែស្របពេលប្រជាប្រិយភាពកំពុងមានស្ទុះជាថ្មី ស្រាប់តែអ្នក នាង យក់ ឋិតរដ្ឋា ប្រកាសប្តូរឈ្មោះយ៉ាងភ្ញាក់ផ្អើល។

ជាក់ស្តែងអ្នកនាង យក់ ឋិតរដ្ឋា បានឱ្យដឹងដូច្នេះថា៖ “សូមអធ្យាស្រ័យផងពីពុកម៉ែបងប្អូនទាំងអស់ដែលបានស្គាល់ឈ្មោះនាងខ្ញុំ ហៅក្រៅថា “អាស្រស់” ឥឡូវ នាងខ្ញុំបានដូរមកឈ្មោះថា “អានីន” វិញ ដោយសារតែឈ្មោះ “ស្រស់” នេះ ធ្វើឱ្យនាងខ្ញុំឈឺច្រើន ហើយមានរឿងរ៉ាវជាច្រើនមិនចេះចប់មិនចេះហើយ។ អ៊ីចឹងសូមដូរមកប្រើឈ្មោះ “អានីន” នេះវិញណា បងប្អូនអ៊ុំពូមីង!”។

តារាចម្រៀងអ្នកនាង យក់ ឋិតរដ្ឋា បានបន្ថែមទៀតថា សូមអរគុណបងប្អូនអ៊ុំពូមីងទាំងអស់ ដែលបានស្រឡាញ់នាង ព្រមទាំងក្រុមគ្រួសារ។ ជាមួយគ្នានៃការប្រកាសប្តូរឈ្មោះរបស់អ្នកនាង យក់ ឋិតរដ្ឋា នេះ គេឃើញមានអ្នកគាំទ្រមួយចំនួននៅតែបង្ហាញការគាំទ្រ និងលើកទឹកចិត្តដល់នាង។

តារាចម្រៀងជើងចាស់ អ្នកនាង យក់ ឋិតរដ្ឋា កន្លងមកត្រូវបានគេចាំថា បន្ទាប់ពីនាងបានសាងឈ្មោះល្បីលើវិថីសិល្បៈមួយរយៈមកនោះ តារាស្រីរូបនេះក៏បានដកខ្លួនចេញពីអាជីពចម្រៀងជាច្រើនឆ្នាំ ដោយទៅសម្ងំបើកអាជីពរកស៊ីផ្ទាល់ខ្លួនស្ទើរភ្លេចសិល្បៈទៅហើយ។

យ៉ាងណាមិញក្រោយរសាត់ឆ្ងាយពីសិល្បៈអស់មួយរយៈធំ អ្នកនាង យក់ ឋិតរដ្ឋា កាលពីថ្មីៗនេះក៏លេចវត្តមានឡើងវិញជាមួយការប្រកាសវិលចូលវិស័យចម្រៀងដែលខ្លួនធ្លាប់បោះបង់យូរឆ្នាំកន្លងទៅហើយ។ ទន្ទឹមគ្នានោះដែរ អ្នកនាង យក់ ឋិតរដ្ឋា បានស្នើដល់មហាជនបន្តជួយផ្តល់ជាកម្លាំងចិត្ត និងគាំទ្រវត្តមានរបស់នាងតាមរយៈឆាកតន្ត្រី ឬបទចម្រៀងថ្មីៗខ្លួនផងដែរ៕
អត្ថបទ៖ ចាន់រ៉ា
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
កីឡា១៨ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤


