Connect with us

ជីវិតកម្សាន្ដ

Charlie Puth បង្ហោះរូបថតអាក្រាតកាយផ្សព្វផ្សាយអាល់ប៊ុមថ្មី

បានផុស

នៅ

Charlie Puth កំពុងបង្កឲ្យមានការភ្ញាក់ផ្អើលពេញអ៊ីនធឺណិត បន្ទាប់ពីលោកបានបង្ហោះរូបថតអាក្រាតកាយមួយសន្លឹកលើបណ្ដាញ Instagram និង Twitter ដើម្បីផ្សព្វផ្សាយអាល់ប៊ុមថ្មីរបស់លោកដែលនឹងដាក់លក់នៅខែក្រោយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងរូបថតនោះគេឃើញ Charlie Puth ឈរអាក្រាតកាយលើនៅទោងនៅតំបន់ភ្នំ ដោយបែរខ្នងនិងងាកមុខទៅកាមេរ៉ាភ្ជាប់ជាមួយចំណងជើងបង្ហោះក្នុង Instagram ថា “What rhymes with Four” និងនៅលើ Twitter ថា “Friday” ដែលធ្វើឲ្យអ្នកតាមដាននៅលើអ៊ីនធឺណិតសន្មត់ថា លោកកំពុងធ្វើ ដំណើរកម្សាន្តក៏ដូចជាផ្សព្វផ្សាយបទច្រៀងថ្មីរបស់គាត់នៅក្នុងអាល់ប៊ុម CHARLIE ដែលដាក់លក់ នៅខែក្រោយនេះ ។

យ៉ាងណាមិញលោកក៏ទើបតែចេញបទចម្រៀងថ្មីមួយបទមានចំណងជើងថា “Smells Like Me”ហើយលោកបានប្រកាសថានឹងចេញអាល់ប៊ុមស្ទូឌីយោទី ៣ របស់គាត់នៅថ្ងៃទី ៧ ខែតុលានាពេលខាងមុខនេះ ៕

ប្រែសម្រួល ៖ នាងតូច

ចុចអាន៖អ្នកគាំទ្រស្រឡាំងកាំង ក្រោយឃើញ Harry Styles ថើបមាត់គ្នាជាមួយ Nick Kroll

ចុចអាន៖Justin Bieber ប្រកាសលុបចោលការប្រគំតន្ត្រីបន្ទាប់ ទោះជាសះស្បើយពីជំងឺ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម