ជីវិតកម្សាន្ដ
ជនរងគ្រោះក្នុងឧបទ្ទវហេតុធ្លាក់ LED អាចទទួលបានសំណង ៥លានដុល្លារ
ក្រោយពីនាយកផលិតកម្មរបស់ក្រុមចម្រៀងបុរសហុងកុង Mirror ប្រកាសផ្ដល់ប្រាក់ឧបត្ថម្ភជាង ១លានដុល្លារដល់ជនរងគ្រោះក្នុងឧបទ្ទវហេតុធ្លាក់អេក្រង់ LED មេធាវីជំនាញម្នាក់ ចេញមុខមកនិយាយថា ប្រាក់សំណងគួរទទួលបានច្រើនជាងនេះ ដែលយ៉ាងហោចណាស់ក៏ ៥លានដុល្លារអាមេរិកដែរ។

ស្របពេលដែលមហាសេដ្ឋី Richard Li Tzar Kai ប្រធានក្រុមហ៊ុនផលិតកម្មដែលគ្រប់គ្រងលើក្រុម Mirror កាលពីថ្ងៃចន្ទ ទី១២ ខែកញ្ញា បានសន្យាថានឹងបរិច្ចាគ ១០លានដុល្លារហុងកុង (ប្រហែល ១.២៧លានដុល្លារអាមេរិក) ដល់ Mo Li Kai Yin និងគ្រួសារ អ្នកជំនាញផ្នែកច្បាប់បានធ្វើការវាយតម្លៃលើប្រាក់សំណងដែលជនរងគ្រោះគួរទទួលបាន ហើយថាប្រាក់នេះមិនសមាមាត្រនឹងចំណូលរបស់ជនរងគ្រោះឡើយ ព្រោះគេកំពុងប្រឈមនឹងពិការភាពអស់មួយជីវិត។

ជាមួយគ្នានោះ បន្ទាប់ពីមហាសេដ្ឋី Richard Li Tzar Kai ប្រកាសផ្ដល់ប្រាក់ឧបត្ថម្ភ ប៉ុន្មានម៉ោងក្រោយមក លោក Derek Li ជាឪពុកជនរងគ្រោះ បានច្រានចោលមិនទទួលយកការបរិច្ចាគណាមួយឡើយ រហូតទាល់តែក្រុមការងារបញ្ចប់ការស៊ើបអង្កេតរបស់ខ្លួនសិន។ គាត់និយាយថា កូនប្រុសរបស់គាត់អាចទទួលបានប្រាក់សំណងយ៉ាងហោចណាស់ ៣០លានដុល្លារហុងកុង (ប្រហែល ៥លានដុល្លារអាមេរិក) ។ គាត់បន្ថែមថា Mo Li នៅក្មេងនៅឡើយ ដូច្នេះប្រាក់សំណង គួរគិតដល់ចំណូលដែលគេទទួលបានក្នុងរយៈពេល ៣៥ឆ្នាំខាងមុខ ទើបសក្តិសម។
ចំពោះបញ្ហានេះ នៅមិនទាន់មានសេចក្ដីសម្រេចពីតុលាការនៅឡើយទេ ព្រោះថារឿងក្ដីកំពុងស្ថិតក្នុងការស៊ើបអង្កេត៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ជនរងគ្រោះក្នុងហេតុការណ៍ធ្លាក់អេក្រង់ LED អាចពិការអស់មួយជីវិត
ចុចអាន៖ តារាប្រុសចិន Li Yifeng ត្រូវប៉ូលិសចាប់ឃុំ ពីបទពេស្យាចារ
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoកូរ៉េខាងជើង ហៅ កូរ៉េខាងត្បូង ជា«អាយ៉ង»របស់អាមេរិក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១៦ ម៉ោង agoបណ្ឌិត សុខ ទូច ថាថៃឈ្លានពានកម្ពុជា មិនមែនជារឿងថ្មី ខណៈលោក ពុយ គា បន្ទរ ថៃកំពុងយកគំរូតាមប្រទេសមហាអំណាចគាបសង្កត់កម្ពុជា


