ជីវិតកម្សាន្ដ
ជនរងគ្រោះក្នុងហេតុការណ៍ធ្លាក់អេក្រង់ LED អាចពិការអស់មួយជីវិត
អ្នករាំម្នាក់ដែលបានរងរបួសយ៉ាងធ្ងន់ធ្ងរ អំឡុងពេលប្រគុំតន្ត្រីរបស់ក្រុមតន្ត្រីបុរសហុងកុង Mirror នៅតែដេកលើគ្រែ ហើយពិបាកក្នុងការធ្វើចលនា ស្របពេលដែលឱកាសជាសះស្បើយតែ ៥%ប៉ុណ្ណោះ។

កាលពីថ្ងៃសោរ៍ ទី៣ ខែកញ្ញា ឆ្នាំ២០២២ លោក Reverend Derek Li Shing Lam ដែលជាឪពុកជនរងគ្រោះ បានបង្ហាញការធ្វើរោគវិនិច្ឆ័យរបស់គ្រូពេទ្យទៅលើកូនប្រុសរបស់គាត់ថា Mo Li Kai Yin មានឱកាសជាសះស្បើយតិចណាស់ ខណៈស្ថានភាពវិវត្តទៅជាពិការមានរហូតដល់ ៩៥%ឯណោះ។ ទោះយ៉ាងណា ពេលនេះគាត់កំពុងស្វែងរកការព្យាបាលដោយចាក់ម្ជុលវិទ្យាសាស្ត្រទៅលើ Mo Li បន្ថែមទៀត។


គួររំលឹកថា Mo Li Kai Yin ត្រូវបានអេក្រង់ទម្ងន់ជាង ៥០០គីឡូ ធ្លាក់សង្កត់នៅលើឆាកពេលកំពុងសម្តែងនៅឯមហោស្រព Hong Kong Coliseum កាលពីថ្ងៃទី២៨ ខែកក្កដា។ ក្រោយជួបឧបទ្ទវហេតុ Mo Li រងរបួសយ៉ាងធ្ងន់ធ្ងរ ដែលបណ្តាលឱ្យគេស្ថិតក្នុងសភាពពិការ សឹងមួយតួមួយខ្លួន។

បច្ចុប្បន្ន ទាំងវេជ្ជបណ្ឌិតចិន និងវេជ្ជបណ្ឌិតលោកខាងលិច បានធ្វើការពិនិត្យ ព្រមទាំងតាមដានលើ Mo Li យ៉ាងហ្មត់ចត់ ហើយពួកគេបានបង្ហើបថា ឱកាសជាដូចដើមពិតជាតិចតួចណាស់ គេអាចនឹងពិការអស់មួយជីវិត ព្រោះតែឆ្អឹងខ្នង និងសរសៃប្រសាទរបស់គេ មិនអាចជាសះស្បើយទាំងស្រុងឡើយ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ Adele ឈ្នះពានរង្វាន់ Emmy ដំបូងបំផុត
ចុចអាន៖ Chris Rock ទើបទម្លាយអារម្មណ៍ពិតដែលត្រូវទះកំភ្លៀង ថែមទាំងដៀល Will Smith ថា ជាសុភាពបុរសក្លែងក្លាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


