ជីវិតកម្សាន្ដ
មហាជនព្រួយបារម្ភ ក្រោយម្ដាយ Nadech ទម្លាយឃ្លិប និងរូបភាពទឹកជំនន់លិចផ្ទះកាន់តែខ្លាំង
មហាជនជាច្រើនមានការបារម្ភជាខ្លាំង ក្រោយម្ដាយរបស់ Nadech បានបញ្ចេញរូបភាពទឹកជំនន់ជន់លិចផ្ទះ នៅខេត្តខនកែន ខណៈកូនប្រុសក៏ភ័យ បន្ទាប់ពីឃើញទឹកឡើងកាន់តែខ្ពស់ជាងមុន។

នៅក្នុងរូបភាពនិងឃ្លិបដែលម្ដាយរបស់ Nadech Kugimiya បានបង្ហោះ គឺក្រោយមានភ្លៀងធ្លាក់ខ្លាំង បណ្ដាលឲ្យទឹកជន់លិចផ្ទះគ្រប់ទីកន្លែង រកតែផ្លូវចេញទៅក្រៅមិនបាន។


យ៉ាងណាមិញ Mae Kaew ដែលជាម្ដាយ Nadech បានសរសេរសំណេរថា “អូ!ម្តាយទើបត្រឡប់ពីខុនកែនម៉ាវ៉ាន់ព្រឹកនេះ! ម៉ែ ផាត ផ្ញើររូបទឹកលិចផ្ទះ។ ម៉ាក់ទើបតែត្រលប់មកវិញ ខ្ញុំបារម្ភពីម៉ាក់ប៉ា!! ព្រោះទឹកលិចអស់រាប់ម៉ែត្រហើយលើកនេះឃើញថា ត្រូវដឹកម៉ែផាត់ឡើងជាន់ទី២ ខ្ញុំបារម្ភខ្លាំងណាស់។ សូមបួងសួង និងលើកទឹកចិត្តឲ្យឆាប់ស្រកទៅវិញ ហើយកូនត្រូវឆាប់ត្រលប់មកផ្ទះ Nadech។”


ក្រោយមក Mae Kaew ក៏បានបង្ហាញរូបភាពមួយឈុតទៀត បង្ហាញពីកម្ពស់ទឹកមិនស្រកទាល់តែសោះ ដោយសរសេរខេបសិនថា “ឥឡូវត្រូវឡើងប្រយុទ្ធទាំងអស់គ្នា! សូមចូលរួមរំលែកទុក្ខដល់គ្រប់ក្រុមគ្រួសារផ្សេងៗផងដែរ។”


នៅពេលដែល Nadech ឃើញបែបនេះភ្លាម លោកក៏ប្រញាប់ Comment ជាមួយ Emoji រាងដូចមនុស្សភ្ញាក់ផ្អើលនឹងអ្វីដែលបានឃើញសឹងមិនជឿ ខណៈមិត្តភ័ក្ដិក្នុងឧស្សាហកម្មកម្សាន្តថៃ និងអ្នកគាំទ្រជាច្រើន បានលើកទឹកចិត្តនិងជូនពរឲ្យគ្រួសាររបស់តារាសម្ដែងរូបនេះមានសុវត្ថិភាពផងដែរ៕
សូមទស្សនាវីដេអូខាងក្រោម៖
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Pancake កាន់តែកើនប្រជាប្រិយភាពខ្លាំងក្លា ទោះរៀបការហើយក្ដី
ចុចអាន៖អាហារពេលល្ងាចរបស់គូស្នេហ៍ Mak ហ្វេនចាប់អារម្មណ៍ឈុតចំហទ្រូង និងតម្លៃគ្រឿងអលង្ការ Kimberley
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


