ជីវិតកម្សាន្ដ
Pancake កាន់តែកើនប្រជាប្រិយភាពខ្លាំងក្លា ទោះរៀបការហើយក្ដី
Pancake Khemanit ត្រូវបានមហាជនឲ្យរហស្សនាមថា នារីដ៏ស្រស់ស្អាតគ្រប់ពេល និងកាន់តែមានប្រជាប្រិយភាពខ្លាំងក្លានៅក្នុងអាជីពជាតារាម៉ូដែល បើទោះបីជានាងរៀបការមានស្វាមីហើយក៏ដោយ។

ទន្ទឹមនោះគ្នានោះដែរ មហាជនជាច្រើនបានកោតសរសើរដល់តារាសម្ដែងរូបនេះថា មានគ្រួសារ មានស្វាមីហើយ ប៉ុន្តែប្រជាប្រិយភាពរបស់នាង មិនបានរសាត់ទៅណា ឬធ្លាក់កូដឡើយ តែ Pancake រឹតតែល្បីល្បាញ និងមានការងារមកជាហូរហែរឥតដាច់។ ជាក់ស្ដែងកាលពីពេលថ្មីនេះ នាងមានបានដើរម៉ូដឲ្យម៉ាក់យីហោល្បី POEM ក្នុងកម្មវិធី Magical Duality នៅ Siam Paragon Bangkok International Fashion Week BIFW 2022 ខណៈមនុស្សជាច្រើន ស្រែកហ៊ោកញ្ជ្រៀវគាំទ្រនាង ពេញទំហឹងតែម្ដង។

យ៉ាងណាមិញ Pancake ក៏បានបង្ហោះលើបណ្ដាញសង្គម Instagram ផ្ទាល់ខ្លួន ក្នុងរ៉ូបកាត់ពណ៌ស ពេលកំពុងដើរលើឆាកបង្ហាញម៉ូដ ជាមួយនឹងសំណេរថា “រក្សាភាពត្រជាក់” ស្រមៃថានឹងសង្សារចាស់មកអង្គុយនៅ Front Row ចាំមើលពួកយើងដើរម៉ូត ហើយស្លៀកឈុតសិចស៊ីនិងហឹរ បន្ទាប់ដើរដោយស្ងប់ស្ងាត់ តែអាចញញឹមយ៉ាងស្រទន់បាន។ ប្រាកដជាមានសម្ពាធណាស់!!! ហើយរាល់ពេលដែលតារាបង្ហាញម៉ូដដើរ តែងតែមានបញ្ហាដែលតារាម៉ូដែលត្រូវតែយល់។ សូមអរគុណលោក Sean៕”


សូមទស្សនារូបភាពខាងក្រោម៖






ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖អាហារពេលល្ងាចរបស់គូស្នេហ៍ Mak ហ្វេនចាប់អារម្មណ៍ឈុតចំហទ្រូង និងតម្លៃគ្រឿងអលង្ការ Kimberley
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក រឹបយកកប៉ាល់ដឹកទំនិញអ៊ីរ៉ង់ នៅឈូងសមុទ្រអូម៉ង់ ខណៈទីក្រុងតេហេរ៉ង់ គំរាមសងសឹក


