ជីវិតកម្សាន្ដ
អ្នកគាំទ្រផ្ទុះកំហឹង ក្រោយ YouTuber ពីរនាក់ យកបទ BLACKPINK ទៅច្រៀងផ្លែផ្កា (មានវីដេអូ)
អ្នកគាំទ្ររបស់ក្រុមចម្រៀង BLACKPINK ខឹងសម្បារយ៉ាងខ្លាំងទៅលើឆានែល YouTube មួយដែលមានឈ្មោះថា TwoSet Violin ដែលបានយកបទ “Shut Down”ទៅច្រៀងត្រាប់ ដោយបង្កប់ខ្លឹមសារចំអកមាក់ងាយទៅលើសមាជិកទាំង៤រូប។

ឆានែល TwoSet Violin គឺជាឆាណែលតន្ត្រី និងកំប្លែង ដែលមានអ្នកលេងវីយូឡុងជនជាតិអូស្ត្រាលី លោក Brett Yang និងលោក Eddy Chen ជាអ្នកផលិតវីដេអូបង្ហោះ។ អ្នកទាំងពីរត្រូវបានទស្សនិកជនចាត់ទុកជាតារាដ៏មានប្រជាប្រិយភាព សម្រាប់ការសម្ដែងវីដេអូកំប្លែង និងការលេងតន្ត្រី នៅលើឆានែល YouTube របស់ពួកគេ។

ទោះយ៉ាងណា វីដេអូរបស់ពួកគេចុងក្រោយនេះ បានបង្កឱ្យ BLINKs ផ្ទុះកំហឹងយ៉ាងខ្លាំង ព្រោះវីដេអូចម្រៀងបទ “Sell Out” ដែល Parody ពីបទ “Shut Down” មានអត្ថន័យឌឺដងផ្លែផ្កាដល់ក្រុមចម្រៀង BLACKPINK ។

ក្នុងបទចម្រៀងនេះ អ្នកទាំងពីរបានប្រើពាក្យពេជន៍បណ្តុះបង្អាប់ BLACKPINK និងបានបង្ហាញកាយវិការមាក់ងាយដូចជា ឈុតមានរូបក្បាលខ្មោច ៤ រួមជាមួយទៀន ៤ដើម និងឈុតដឹកឆ្កែ ៤ក្បាល។ល។ ដែលសុទ្ធសឹងចង់សំដៅដល់សមាជិកទាំង ៤រូប។
ក្រោយបទ “Sell Out” ចេញផ្សាយ BLINKs និយាយថា បទនេះធ្វើឡើងក្នុងន័យជាន់ពន្លិចតារា K-pop និងបង្ហាញពីការប្រមាថក្រុម BLACKPINK ដោយត្រង់ៗ ដើម្បីឱ្យក្រុមនេះឆាប់រំសាយចោល។
សូមទស្សនាវីដេអូខាងក្រោម!
ប្រែសម្រួល៖ សន្យា
ចុចអាន៖ តាមពិត Lisa យកឆ្កែផ្ទាល់ខ្លួនមកថត MV ព្រោះចេតនាសំខាន់មួយ
ចុចអាន៖ Ma Dong-seok រៀបការមួយឆ្នាំហើយ គ្មានអ្នកដឹងទាល់តែសោះ
ចុចអាន៖ BLACKPINK នឹងសម្ដែងក្នុងព្រឹត្តិការណ៍ Music Festival ដ៏ធំនៅ អង់គ្លេស
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៦ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
កីឡា១៥ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ២៣ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអភិបាលក្រុងញូយ៉ក ប្រកាសរកវិធីចាប់ខ្លួនលោក ណេតាន់យ៉ាហ៊ូ ទៅប្រឈម ICC ដែលផ្ទុយពីនយោបាយរបស់ លោក ត្រាំ


