ជីវិតកម្សាន្ដ
ទោះមិនបានចូល Top 5 អ្នកគាំទ្រ កម្ពុជា នៅតែរំភើបចិត្តខ្លាំង ចំពោះ ពេជ្រ វត្តីសារ៉ា វឌ្ឍី (មានវីដេអូ)
នារាត្រីថ្ងៃទី ២៥ ខែតុលានេះ បវរកញ្ញា Miss Grand Cambodia កញ្ញា ពេជ្រ វត្តីសារ៉ា វឌ្ឍី បានឈានជើងចូលវគ្គ Top10 ក្នុងយប់ប្រកួតវគ្គផ្តាច់ព្រ័ត្រ នៃកម្មវិធី Miss Grand International ឆ្នាំ២០២២ ដែលកំពុងធ្វើឡើងនៅទីក្រុងចាកាតា ប្រទេសឥណ្ឌូនេស៊ី។

ជាមួយគ្នានេះដែរ ងាកទៅអ្នកគាំទ្រកម្ពុជាឯណោះវិញ ហាក់រំភើបចិត្តជាខ្លាំង ក្រោយពិធីករប្រកាសឈ្មោះបវរកញ្ញាកម្ពុជានៅចុងក្រោយគេបង្អស់។ លើសពីនេះថែមទៀត មហាជនជាច្រើន បន្ទាប់ពីបានឮឈ្មោះ កញ្ញា ពេជ្រ វត្តីសារ៉ា វឌ្ឍី ភ្លាមៗនៅលើបណ្ដាញសង្គម គ្រប់គ្នាបានសរសេរសារអបអរដល់នាងយ៉ាងច្រើនលើសលប់។

យ៉ាងណាមិញ គួរឲ្យសោកស្ដាយ កញ្ញា ពេជ្រ វត្តីសារ៉ា វឌ្ឍី មិនបានឆ្លងចូលវគ្គ Top5 នោះទេ តែយ៉ាងណា ពេជ្រវត្តី សារ៉ាវឌ្ឍី ក៏ទទួលបាន tittle ជា 5th Runner Up នៅក្នុងកម្មវិធី Miss Grand International 2022 ខណៈហ្វេនៗជាច្រើនមានមោទកភាព ដែលបវរកញ្ញារូបនេះនៅតែធ្វើបានល្អ និងបាននាំមកុដ 5th Runner Up មកប្រទេសកម្ពុជាដែរ។

គួរបញ្ជាក់ដែរថា បេក្ខភាពទាំង៥ប្រទេសដែលជាប់ក្នុងវគ្គផ្ដាច់ព្រ័តនាយប់នេះ រួមមាន Brazil , Indonesia , Thailand , Czech Republic និង Venezuela ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


