ជីវិតកម្សាន្ដ
“អាពាហ៍ពិពាហ៍ ឆ្នាំ៩៣” រឿងរន្ធត់ពិតនៅកម្ពុជា បន្តទទួលបាន ពានរង្វាន់អន្តរជាតិ ឯកសារល្អបំផុត
“អាពាហ៍ពិពាហ៍ ឆ្នាំ៩៣” ឬ “Wedding 93” ជាភាពយន្តឯកសារដ៏រន្ធត់ព្រឺព្រួច រៀបរាប់ព្រឹត្តិការណ៍នៃអាពាហ៍ពិពាហ៍នៅទីជនបទមួយក្នុងខេត្តព្រៃវែង ប្រទេសកម្ពុជា នាឆ្នាំ ១៩៩៣។ ភាពយន្តឯកសារនេះ ទទួលបានពានជាច្រើនជាបន្តបន្ទាប់ ក្នុងព្រឹត្តិការណ៍មហោស្រពនានានៅទូទៅពិភពលោក។


លោក វណ្ណ ស៊ីដារ៉ូ (Stephen Row) អ្នកវិភាគកុនឯករាជ្យ បានប្រាប់ “កម្ពុជាថ្មី” ថា ថ្មីៗនេះ ភាពយន្តឯកសារ “អាពាហ៍ពិពាហ៍ ឆ្នាំ ៩៣” ទើបទទួលបាន ពាន់រង្វាន់ឯកសារល្អបំផុត នៅ San Francisco International New Concept Film Festival។


បន្ទាប់ពីបានទស្សនាឈុតខ្លីនៃខ្សែភាពយន្តរន្ធត់នោះមក មានមហាជនជាច្រើនយល់ថា ទិដ្ឋភាពភាពយន្តនោះ គឺជាការរៀបចំ ឬសម្ដែងត្រាប់ឡើងវិញ។ ប៉ុន្តែ លោក Paul Zagaris ផលិតករ បានអះអាងថា គ្មានផ្នែកណាមួយត្រូវថតឡើងវិញទេ។ លោកបានឱ្យដឹងថា កាលពីឆ្នាំ ២០១៨ លោកបានធ្វើដំណើរមកប្រទេសកម្ពុជា ដើម្បីទិញយកខ្សែអាត់វីដេអូមួយ និងបានចំណាយពេល ២ឆ្នាំ ដើម្បីជួសជុលកែសម្រួលខ្សែអាត់វីដេអូននេះ រហូតចេញជាវីដេអូរឿងពេញ មានរយៈពេល ១ ម៉ោង និង ១១ នាទី។

លោក Paul Zagaris បានប្រាប់ថា លោកបានស្វែងឱកាសក្នុងការដាក់បញ្ចូលភាពយន្តរន្ធត់របស់លោកទៅក្នុងមហោស្រពជាង ១០០ប្រទេសហើយ។ កន្លងមកភាពយន្តនេះបានឈ្នះពានរង្វាន់អន្តរជាតិដូចជា៖
1 Most popular Cambodian film (IMDB) [Biggest Internet Movie Database]
1 Most popular Cambodian documentary (IMDB)

1 Most popular documentary horror (IMDB)
14 Most popular documentary worldwide (IMDB)
Winner of 6 best documentary awards + 2 Finalist
13 Official festival selections

បើតាម វីដេអូផ្សព្វផ្សាយខ្លី (Trailer) នៃភាពយន្តនេះ បានបង្ហាញទិដ្ឋភាពថ្ងៃរៀបអាពាហ៍ពិពាហ៍ របស់កូនកំលោះឈ្មោះ បុល និងកូនក្រមុំឈ្មោះ រ៉ា ខណៈកំពុងរៀបចំពិធីសំពះផ្ទឹម ស្រាប់តែកូនក្រមុំមានអាកប្បកិរិយាប្លែកខុសប្រក្រតី រហូតដល់ប្រកាច់ ដែលពេលនោះគេជឿថា មានព្រលឹងចូលសណ្ឋិតក្នុងខ្លួននាង។

បន្ទាប់មក នាងបានរត់ចេញចោលរោងការ កាត់ព្រៃ កាត់វាល ឆ្លងស្ទឹង… រួចឡើងដើមឈើធំមួយ អង្រួនសឹងបាក់ដើម និងសម្លក់មកក្រោម កែវភ្នែកគួរឱ្យខ្លាច។

កូនកំលោះនៅតែស្រឡាញ់កូនក្រមុំជាខ្លាំង ដ្បិតជាស្នេហ៍ដំបូង យំស្រែករត់តាមចាប់កូនក្រមុំ ជាមួយក្រុមគ្រួសារញាតិមិត្ត ឱ្យត្រឡប់មកផ្ទះវិញ ប៉ុន្តែមិនទាន់ដឹង ចុងបញ្ចប់ទៅជាយ៉ាងណានៅឡើយទេ។ ប្រជាពលរដ្ឋនៅកម្ពុជា ក៏ទន្ទឹងរង់ចាំទស្សនា ភាពយន្តឯកសារនេះខ្លាំងផងដែរ តាំងពីចុងឆ្នាំ២០២១ មក៕


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


