សេដ្ឋកិច្ច
ក្រសួងពាណិជ្ជកម្មនឹងលុបម៉ាក បើម្ចាស់ម៉ាកមិនធ្វើសេចក្ដីប្រកាសប្រើប្រាស់ឡើងវិញ
ក្រសួងពាណិជ្ជកម្មនឹងលុបម៉ាកចេញពីបញ្ជី ប្រសិនបើម្ចាស់ម៉ាកខកខានមិនបានធ្វើសេចក្តីប្រកាសអំពីការប្រើប្រាស់ឡើងវិញទេនោះ។

យោងតាមសេចក្តីជូនដំណឹងស្ដីពី ម៉ាក ពាណិជ្ជនាម និងអំពើ នៃការប្រកួតប្រជែងមិនស្មោះត្រង់ ដែលទើបទទួលបាននៅរសៀលថ្ងៃទី១៣ សីហានេះ បានឱ្យដឹងថា យោងតាមមាត្រា២១ នៃអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ ស្តីពី ម៉ាក ពាណិជ្ជនាម និងអំពើ នៃការប្រកួតប្រជែងមិនស្មោះត្រង់ ត្រូវធ្វើសេចក្តីប្រកាសអំពីការប្រើប្រាស់ ឬមិនបានប្រើប្រាស់ម៉ាក ក្នុងរយៈពេល ១ (មួយ) ឆ្នាំ បន្ទាប់ពីខួបលើកទី៥ (ប្រាំ) នៃកាលបរិច្ឆេទចុះបញ្ជីម៉ាក។ នៅពេលម៉ាកត្រូវបានចុះបញ្ជីសារឡើងវិញ ម្ចាស់ម៉ាកត្រូវប្រកាសអំពីការប្រើប្រាស់ម៉ាក ឬមិនបានប្រើប្រាស់ម៉ាករបស់ខ្លួន ក្នុងរយៈពេល ១ (មួយ) ឆ្នាំ បន្ទាប់ពីខួបលើកទី៥ (ប្រាំ) នៃកាលបរិច្ឆេទចុះបញ្ជីម៉ាកសាឡើងវិញ។
ក្រសួងបានបន្តថា ក្នុងករណី អ្នកឧកញ៉ា លោកឧកញ៉ា លោក-លោកស្រី អ្នកនាងកញ្ញា ដែលជាម្ចាស់ម៉ាកខកខានមិនបានធ្វើសេចក្តីប្រកាសអំពីការប្រើប្រាស់ ឬមិនបានប្រើប្រាស់ម៉ាក ដូចកាលកំណត់ខាងលើ ម៉ាកដែលបានចុះបញ្ជីរួច នឹងត្រូវលុបចេញពីបញ្ជីម៉ាក។
ចំពោះព័ត៌មានលម្អិត សូមទំនាក់ទំនង នាយកដ្ឋានកម្មសិទ្ធិបញ្ញា នៃក្រសួងពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ ០២៣ ៨៦៦ ១១៤ សារអេឡិចត្រូនិក៖ [email protected] ៕

អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


