KPT+
ផលប៉ះពាល់សំខាន់ ៣ ចំពោះសង្គម ពីការនិយមឈ្លោះដៀមដាមតាមបណ្ដាញសង្គម
ការហែកហួរឈ្លោះគ្នាដៀមដាមតាមបណ្ដាញសង្គមខ្លះ កើតឡើងដោយសារអស់មធ្យោបាយដោះស្រាយ ប៉ុន្តែជួនកាល គឺជាទីផ្សារ ពោលគឺបង្កើតភាពចាប់អារម្មណ៍ ចង់តាមដានពីសាធារណៈ ហើយពេលមួយម្ចាស់ខ្លួនបញ្ជ្រាបផ្សព្វផ្សាយផលិតផលនានា។ ទោះជាយ៉ាងណាក្ដី ការឈ្លោះហែកហួរគ្នាទៅមកៗតាមបណ្ដាញសង្គម បានជះឥទ្ធិពលអវិជ្ជមានជាច្រើន ក្នុងនោះមានគោលសំខាន់ចំនួន ៣។

លោក វណ្ណ ស៊ីដារ៉ូ អ្នកបង្កើតមាតិកា និងអ្នកវិភាគសិល្បៈសង្គមឯករាជ្យ បានឱ្យ “កម្ពុជាថ្មី” ដឹងថា ផលប៉ះពាល់ នៃការហែកហួរគ្នាតាមបណ្ដាញសង្គម ទី១ គឺភាគីទំនាស់អត់បានដំណោះស្រាយ។ ដូចនេះយើងគួរសួរខ្លួនឯងថា ហេតុអ្វីយើងមិនយកពេលហែកហួរគ្នានេះ មកជួបគ្នាដោះស្រាយ និយាយគ្នា?

លោក វណ្ណ ស៊ីដារ៉ូ បញ្ជាក់ថា៖ “មានចម្ងល់អីដោះឱ្យអស់ កន្លែងណាដែលយើងគិតថា នៅពេលណាមួយយើងបានរំលង ឬអត់យល់ពីគ្នា ព្រោះរឿងមួយចំនួនកើតពីការមិនយល់ ឬច្រឡំគ្នា មិនមែនដោយសារភាគីណាខុសទេ។ រឿងខ្លះ គាត់លើកឡើងដដែលៗ ហើយបើភាគីម្ខាងទៀតមិនឆ្លើយសំណួរនោះ គាត់លើកឡើងដដែលៗទៀត ធ្វើឱ្យបញ្ហានោះចេះតែមានរាល់ថ្ងៃ”។

អ្នកបង្កើតមាតិកា រូបនេះ លើកឡើង បន្តថា ផលប៉ះពាល់ ទី២ បញ្ហានោះ នឹងក្លាយជារឿងបំពុលសង្គម ដោយធ្វើឱ្យ បន្ទាត់ពេលវេលារបស់មនុស្សមួយចំនួនលែងតាមដានការវិវត្តសង្គម ការអភិវឌ្ឍរបស់សង្គម តើសង្គមដើរដល់ណាហើយ តើបច្ចេកវិទ្យាដើរដល់ណា សេដ្ឋកិច្ច ព័ត៌មានអន្តរជាតិនានាដើរដល់ណាហើយ?

លោក វណ្ណ ស៊ីដារ៉ូ បន្ថែមថា៖ “ពួកគាត់នាំគ្នាផ្ដោតតែលើរឿងតូចមួយដែលរំកិលយឺតៗ ឬគ្មានដំណោះស្រាយសោះ។ ពិសេសយុវជនយើង នាំគ្នាផ្ដោតតែលើរឿងបុគ្គលហែកហួរគ្នា អ៊ីចឹង យើងបាត់ឱកាសក្នុងការស្វែងរកចំណេះដឹងនៅលើប្រព័ន្ធបណ្ដាញសង្គម ដែលជាប្រភពនៃការស្វែងចំណេះដឹង”។

អ្នកវិភាគសិល្បៈសង្គមឯករាជ្យ ខាងលើ បង្ហាញ ផលប៉ះពាល់ ទី៣ នៃការឈ្លោះហែកហួរលើបណ្ដាញសង្គម គឺបានបង្កជាគំរូមិនល្អដល់កុមារ ខណៈយើងដឹងថា មានកុមារ ឬអនីតិជនដែលកាន់ទូរសព្ទ កាន់ ipad របស់ម្ដាយឪពុកដើម្បីលេងបណ្ដាញសង្គម ហើយពេលអូសមើលទៅ ក៏ប៉ះ ការជេរដៀមដាមគ្នាទៅមកៗនោះ។

លោក វណ្ណ ស៊ីដារ៉ូ បញ្ជាក់បន្តថា៖ “ក្មេងៗដូចក្រដាសសអ៊ីចឹង! យើងឃើញហើយ មានវីដេអូក្មេងៗមួយចំនួន ពេលយើងឃើញយើងសើច គឺក្មេងៗនិយាយ ធ្វើតាមអ្នកលក់អនឡាញ តាមអ្នកមានឥទ្ធិពលលើបណ្ដាញសង្គម។ បើគាត់និយាយតាមអ្នកមានគំរូល្អមិនអីទេ ប៉ុន្តែនៅពេលតែបណ្ដាញសង្គមឃើញសម្បូរភាពការឈ្លោះហែកហួរគ្នា នាំឱ្យផ្ដល់ឱកាសច្រើនដល់ក្មេងៗធ្វើតម្រាប់តាមទង្វើមិនល្អនោះ”។

គួរបញ្ជាក់ថា បណ្ដាញសង្គម មិនត្រឹមតែត្រូវបានប្រើប្រាស់ដើម្បីភ្ជាប់ទំនាក់ទំនង ក្នុងនោះក៏ប្រើដើម្បីបង្ហាញអារម្មណ៍ ឬបញ្ចេញមតិជាដើម។ តាមរដ្ឋធម្មនុញ្ញ មាត្រា៤១ បានកំណត់ពីព្រំដែន នៃសេរីភាពនៃការបញ្ចេញមតិ ដោយកំណត់ថា ការសម្តែងមតិមិនត្រូវឡើងដោយរំលោភលើសិទ្ធិអ្នកដទៃ ទំនៀមទម្លាប់ល្អសង្គម ទៅដល់សណ្តាប់ធ្នាប់សារធារណៈ និងសនិ្តសុខជាតិនោះទេ។ ពលរដ្ឋមិនត្រូវយល់ច្រលំថា សិទ្ធសេរីភាព នៃការបញ្ចេញមតិនៅទីនេះ គឺជាសេរីភាព នៃការបញ្ចេញមតិដោយអាណាធិបតេយ្យ។ ក្នុងករណីប្រើប្រាស់សិទ្ធិសម្តែងមតិប៉ះពាល់អ្នកដទៃ បុគ្គល នោះត្រូវទទួលនូវទោសដូចមានកំណត់ដោយច្បាប់ ដូចជាទោសរដ្ឋប្បវេណី និងទោសព្រហ្មទណ្ឌ ដែលមានទាំងទោសជាប់ពន្ធនាគារ ពីប្រាំមួយខែ ទៅ ៥ឆ្នាំ និងទោសពិន័យជាប្រាក់ចន្លោះពី មួយសែនរៀល ទៅ ដប់លាន រៀល។
អត្ថបទ៖ ច័ន្ទ វីរៈ
-
ចរាចរណ៍២ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាជ្ញាធរចិន ដាក់ក្រុមហ៊ុនថៃនាំចេញសាច់មាន់១៧ ក្នុង«បញ្ជីខ្មៅ»
-
ព័ត៌មានជាតិ២ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសិក្សានៅពេលខាងមុខ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវបុរាណចំនួន ៧ ខ្សែ សាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗក្នុងដែនដីអាណាចក្រខ្មែរ
-
ព័ត៌មានជាតិ២ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់


