ជីវិតកម្សាន្ដ
សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គមសម្រេចផ្តល់មេធាវីជួយរកយុត្តិធម៌ដល់ នៅ ស៊ីនឿនខណ: សាមីខ្លួនកំពុងនៅក្រៅឃុំ
បន្ទាប់ពីរត់មករកការពឹងពាក់លោក ហេង ឡុង ពីសំណាក់តារាចម្រៀងលោក នៅ ស៊ីនឿន ចំពោះករណីបណ្តឹងឡើងតុលាការកាលពីថ្មីៗនោះ ពេលនេះសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គមបានសម្រេចផ្តល់មេធាវីដោយឥតគិតថ្លែជួយរកយុត្តិធម៌ដល់លោក នៅ ស៊ីនឿន ដែលជាតារាច ម្រៀងរបស់ផលិតកម្មហង្សមាស។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក ហេង ឡុង ។

លោក ហេង ឡុង ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម បានថ្លែងប្រាប់កម្ពុជាថ្មី នៅរសៀ លនេះថា ករណីរបស់លោក នៅ ស៊ីនឿន គឺខាងសមាគមបាននឹងកំពុងធ្វើការសម្របសម្រួលជាមួយមេធាវីរបស់សមាគមដោយឥតគិតថ្លៃ។ លោកថាបច្ចុប្បន្នរឿងរ៉ាវក្តីនេះ កំពុងដំណើរការនៅប្រព័ន្ធតុលាការ។
លោក ហេង ឡុង និយាយទៀតថា ចំពោះតារាចម្រៀងលោក នៅ ស៊ីនឿន បច្ចុប្បន្នកំពុងនៅក្រៅឃុំ។ ខ្ញុំនិងព្យាយាមរកអោយឃើញការពិត ហើយក្នុងករណីបើគាត់(នៅ ស៊ីនឿន)ជួបរឿងអយុត្តិធម៌ខ្ញុំនឹងព្យាយាមឲ្យអស់លទ្ធភាព ដើម្បីតស៊ូតាមផ្លូវច្បាប់រកយុត្តិធម៌ជូនដល់គាត់។ ដោយឡែកលោក នៅ ស៊ីនឿន នៅរសៀលថ្ងៃដដែលនេះ កម្ពុជាថ្មី មិនអាចសុំការសួរនាំបន្ថែមបាននៅឡើយទេ។

សូមរម្លឹកថាលោក ហេង ឡុង កាលពីថ្មីៗនេះបានប្រកាសទម្លាយជាសាធារណ:បង្កការភ្ញាក់ផ្អើលថាតារាចម្រៀងផលិតកម្មរស្មីហង្សមាសលោក នៅ ស៊ីនឿន កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ ត្រូវបានតុលាការសម្រេចឃុំខ្លួននៅមណ្ឌលអប់រំកែប្រែទី១ តាមដីកាបង្គាប់ឲ្យឃុំខ្លួនរបស់សាលាដំបូងរាជធានីភ្នំពេញ ក្រោមការចោទប្រកាន់ពីបទ «គំរាមកំហែងថានឹងធ្វើឲ្យខូចខាតនិងប្រើអំពើហិង្សាទៅលើអ្នកកាន់កាប់អចលវត្ថុដោយសុចរិត» ។ ករណីនេះប្រព្រឹត្តនៅចំណុចផ្ទះលេខ ១៧២៩ផ្លូវលំ ភូមិព្រែកតាឡុងទី២ សង្កាត់ចាក់អង្រែក្រោមខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីឆ្នាំ២០១៩។
នៅថ្ងៃទី២៩ខែធ្នូ ឆ្នាំ២០២០ដោយទទួលបានការសម្របសម្រួលទើបសាលាដំបូងរាជធានីភ្នំពេញក៏បានចេញដីកាសម្រេចអនុញ្ញាតឲ្យលោក នៅ ស៊ីនឿន នៅក្រៅឃុំបណ្ដោះអាសន្នដោយសំអាងហេតុ៨ចំណុច៕
អត្ថបទ ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


