ជីវិតកម្សាន្ដ
ឥណ្ឌូណេស៊ី ផ្អាកការប្រគំតន្ត្រីរបស់ K-pop បន្ទាប់ពីអ្នកគាំទ្រដួលសន្លប់តគ្នា (មានវីដេអូ)
យោងទៅតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋឥណ្ឌូណេស៊ីរាយការណ៍ថា ប៉ូលិសបានបញ្ឈប់ការប្រគំតន្ត្រីរបស់ក្រុមចម្រៀង K-pop NCT 127 កាលពីថ្ងៃសុក្រ នៅទីក្រុងហ្សកាតា ក្រោយមនុស្សចំនួន ៣០ នាក់បានដួលសន្លប់ នៅពេលអ្នកគាំទ្រចាប់ផ្តើមរុញគ្នាដើម្បីចូលទៅជិតឆាក។

ទីភ្នាក់ងារព័ត៌មានបាននិយាយថា កម្មវិធីនេះមានអ្នកចូលរួមយ៉ាងតិច ៨០០០នាក់ បានដំណើរការប្រហែល ២ ម៉ោង ២០ នាទី ក្នុងអំឡុងពេលនៃការប្រគុំតន្ត្រីក្រុម NCT បានគប់ freebies (វត្ថុអនុស្សវរីតូចៗ) ចូលទៅក្នុងហ្វូងមនុស្សឯក្រោមឆាក រួចអ្នកគាំទ្របានរុញរបាំងការពារនៅខាងមុខឆាក សម្រុកទៅយករបស់អស់នោះ ជាហេតុធ្វើឲ្យមានការជាន់គ្នា។

ក្នុងនោះអ្នកនាំពាក្យប៉ូលិសលោក Endra Zulpan បាននិយាយថា” ការប្រគុំតន្ត្រីត្រូវបានបញ្ឈប់ ដើម្បីសុវត្ថិភាពទស្សនិកជន។ ប៉ូលិសបានបញ្ឈប់ការសម្តែង នៅពេលដែលទស្សនិកជនបានឆ្ពោះ ទៅកាន់មុខឆាកដែលក្រុមអ្នកសំដែងនៅទីនោះ ហើយការប៉ះទង្គិចនៃហ្វូងមនុស្សបានចាប់ផ្តើមកើតឡើង ដែលបណ្តាលឱ្យមនុស្ស ៣០ នាក់បាត់បង់ស្មារតី ” ភ្លាមៗ។

ជនរងគ្រោះទាំងអស់ ត្រូវបានរាយការណ៍មកថា បានទទួលការសង្រោះបឋមពីគ្រូពេទ្យនៅនឹងកន្លែង គ្មាននរណាម្នាក់ក្នុងចំណោមពួកគេតម្រូវឱ្យចូលមន្ទីរពេទ្យទេ។ ជាមួយគ្នានេះ ទីភ្នាក់ងារព័ត៌មានបានបន្ថែមទៀតថា បន្ទាប់ពីបញ្ចប់ការប្រគុំតន្ត្រី ប៉ូលិសបានធ្វើឱ្យប្រាកដថា ទស្សនិកជនបានចាកចេញពីកន្លែងនោះដោយសុវត្ថិភាព ដើម្បីការពារកុំឱ្យមានការឧប្បត្តិហេតុដល់ហ្វូងមនុស្សផ្សេងទៀត។

យ៉ាងណាមិញ ថ្ងៃទី ២ នៃការប្រគុំតន្ត្រីរបស់ NCT 127 បានប្រព្រឹត្តទៅកាលពីថ្ងៃសៅរ៍ អ្នករៀបចំកម្មវិធីដែលគ្រប់គ្រងសណ្តាប់ធ្នាប់នៅក្នុងផ្នែកឈរ ដើម្បីការពារសុវត្ថិភាពរបស់អ្នកទស្សនា ក៏ដូចជាប៉ូលីសមិនអនុញ្ញាតឱ្យក្រុម NCT ផ្តល់អំណោយវត្ថុអនុស្សវរីដល់អ្នកគាំទ្រឡើយ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖Blackpink នៅតែរក្សាតំណែងលើតារាង Billboard 200 ខណៈមិនទាន់មានក្រុមណាវ៉ាដាច់
ចុចអាន៖ធ្លាយរូបថត Tao អតីតសមាជិក EXO ណាត់ជួបអតីតអ្នកហាត់ការស្រីរបស់ផលិតកម្ម SM
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា១៣ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ


