Connect with us

ជីវិតកម្សាន្ដ

ប្រហិតបំពងមួយចាន ដែល Lisa បង្ហោះ កំពុងផ្ទុះការជជែកព្រាត

បានផុស

នៅ

Lisa សមាជិកក្រុម BLACKPINK បានបង្ហោះរូបភាពប្រហិតបំពងមួយចានលើគណនី IG Story ផ្ទាល់ខ្លួន ​កំពុង​ក្លាយ​ជា​និន្នាការ​ជជែក​វែកញែក​គ្នា​ព្រោងព្រាត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាល​ពី​ពេល​ថ្មីៗ​នេះ​ យោង​តាម​របាយការណ៍​បញ្ជាក់​ថា​ Lisa កំពុង​ស្ថិត​ក្នុង​ការ​ប្រគំតន្ត្រី​ទេសចរណ៍​នៅ​ទីក្រុង Chicago ខណៈនាង​បាន​បង្ហោះ​រូបភាព​នៅ​លើ IG Story រូប​នេះ​ជា​រូបភាព​ប្រហិត​ចៀន​ជាមួយទឹកជ្រលក់ បន្លែ​ស្រស់ៗរួមទាំង​បង្អែម ដែលជា​អាហារ​សម្រន់​និទាឃរដូវផង​ដែរ។

យ៉ាងណាមិញ​ ក្រោយ​តារា​ K-PoP បានបង្ហោះ​អាហារ​ប៉ុន្មាន​មុខ​នេះ ​អ្នកគាំទ្រ​ជាច្រើន​កំពុង​ជជែក​ថា​​ តើ​វា​នឹង​ធ្វើ​ឲ្យ​ការ​លក់​ភ្ល្លូកទឹកភ្លូកដី​ដូច​ពេល​ដែល​នាង​ឈរ​​ញ៉ាំអាហារតាមផ្លូវ​ ដែល​ជា​​និន្នាការ​ម្ដង​ទៀត​ឬ​អត់?

គួរ​រម្លឹក​ដែរ​ថា​ Lisa ធ្លាប់​បង្កើត​និន្នាការ​សម្រាប់អាហារតាមចិញ្ចើមផ្លូវ​ដូចជា «​ឈរ​ញ៉ាំ​ប្រហិត​»​ រហូត​ទាល់​តែ​ល្បី​ល្បាញ​និង​មាន​ភ្ញៀវ​ចូលទិញ​រក​អាហារ​លក់​ឲ្យ​មិនបាន​ផង៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖តារាស្រី ១០ រូប ជាប់ឈ្មោះមុខស្អាតបំផុតក្នុងពិភព K-POP​ នាឆ្នាំនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម