Connect with us

ជីវិតកម្សាន្ដ

តារាស្រី ថៃ ១០ រូប អ្នកគាំទ្រសរសើរពេញៗមាត់ថា ពេញចិត្តការសម្ដែងខ្លាំង

បានផុស

នៅ

ផ្អែកតាមការស្រាវជ្រាវ ពីសារព័ត៌មានកម្សាន្តនៅប្រទេសថៃ ខាងក្រោមនេះគឺជាតារា​សម្ដែង​ស្រីៗ​ទាំង ១០ ដែលមាន​ទស្សនិកជន​និយាយច្រើនជាងគេបំផុតក្នុងឆ្នាំនេះ។

ក្នុងនោះម្នាក់ៗ​កំពុង​សាង​កេរ្តិ៍ឈ្មោះ​តាមរយៈ​ភាពយន្ត​ភាគ និងច​ម្រៀង​របស់ខ្លួន រហូតហ្វេនពេញចិត្តនិងស្រលាញ់ហើយសរសើរពេញៗមាត់ថា ពេញចិត្តការសម្ដែងខ្លាំងរបស់ពួកគេជាខ្លាំង។

១ Yaya Urassaya

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្មីៗនេះ Yaya Urassaya បានប​ង្ហាញ​ការសម្តែងដ៏​អស្ចារ្យ​របស់នាងនៅក្នុងរឿងភាគថ្មី “The Kinnaree Conspiracy” ជាមួយ​នឹងមិត្តប្រុស Nadech Kugimiya ។ តារាសម្ដែង​រូបនេះ ​ជា​តារា​សម្ដែង​ប្រជាជន​ថៃ​​​​​លើក​ឡើង​ពី​ឈ្មោះ​និង​សម្រស់​នាង​​ច្រើន​ជាង​គេ​នៅ​ដើម​ខែ​វិច្ឆិកា។

២ Mai Davika

Mai Davika កំពុង​ថត​រឿង​ថ្មី “Ruk Rai” ជាមួយតារាសម្ដែង Mew Suppasit និង Jes Jespipat ខណៈ​ភាពយន្ត​នេះ​មិន​ទាន់​ចាក់​ផ្សាយ​នូវ​ឡើយ។ ប៉ុន្តែ​ឈ្មោះ​របស់​នាង​ ត្រូវ​បាន​មហាជន​លើក​ឡើង​លើ​បណ្ដាញ​ដូចគ្នា។

៣ Bella Ranee

តាម​ពី​ក្រោយ ​Mai Davika គឺ​តារា​សម្ដែង Bella Ranee ដែល​ចូល​មក​ក្នុង​បញ្ជី​ជាមួយ​ចំណាត់​ថ្នាក់​លេខ ៣ ខណៈ​នាងទើបតែ​ចេញ​រឿង​ “បុព្វេសន្និវាស​២” ជាមួយ​តារា​សម្ដែង Pope Thanavat។

៤ Cris Horwang

ភាពយន្ត “The Root” ជាមួយនឹងការសំដែងរបស់ Cris Horwang កំពុងចាក់ផ្សាយ​លើ​កញ្ចក់​ទូរទស្សន៍​ថៃ TV3។រឿង​នេះ​ទទួល​បាន​​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ ពី​ទស្សនិកជន​នៅ​ប្រទេស​ថៃ។ ជា​លទ្ធផល នាង​បាន​ជាប់ចំណាត់ថ្នាក់លេខ ៤ ជា​តារា​ត្រូវ​បាន​ទស្សនិកជន​សាទរ និងគាំទ្រខ្លាំង។

៥ Kimmy Kimberley

ទោះមិនមានរឿងភាគចេញផ្សាយដូចតារាផ្សេងៗ តែងាកមកជីវិតខាងក្រៅរបស់ Kimberley នាង​ហាក់​ទទួល​បាន​ប្រជាប្រិយ​ខ្លាំងក្លា​មិន​ធម្មតា​ឡើយ។ ក្នុងនោះហ្វេនក្នុងប្រទេសពេញចិត្តការសម្ដែងរបស់នាងជាខ្លាំង ហើយចង់ឲ្យ Kim ចេញរឿងភាគថ្មីឆាប់ផងដែរ។

៦ Nychaa Nuttanicha

ទើបតែ​បញ្ចប់​ការ​សម្ដែង​រឿង Retribution មិនទាន់បានប៉ុន្មានផង កេរ្តិ៍ឈ្មោះរបស់នាងកាន់តែ​ឡើង​ស្រឺតៗ​ដូចគ្នា​ផងដែរ។​ យ៉ាងណាមិញ Nychaa ក៏មានសមត្ថភាព​សម្ដែង​ខ្លាំង​មិនធម្មតាឡើយ នាងអាចសម្ដែងបានទាំងតួកាចនិងឆ្នាស់ឆ្នើម រហូតហ្វេនពេញចិត្តលើរូបនាងជាខ្លាំង។

៧ Baifern Pimchanok

ងាកមកតារាស្រីរាងតូចច្រឡឹងនេះវិញ មួយរយៈនេះ​នាង​ហាក់​បង្ហាញ​សកម្មភាព​ដំណើរ​កម្សាន្ត​ញឹកញាប់​ណាស់។ ជាពិសេស Baifern តែង​បង្ហាញ​ពីរូបភាព​សិចស៊ី​ពី​ថ្ងៃ​វិស្សមកាល​របស់​នាង​ជានិច្ច។ ដូច្នេះហើយ ទោះមិនមានរឿងភាគថ្មីៗដូចគេ តែអ្នកគាំទ្រនៅតែពេញចិត្តការសម្ដែងរបស់នាងដូចគ្នា។

៨ Mew Nittha

អ្នក​ម្ដាយ​កូន១ Mew Nittha ក៏​នៅតែ​កើន​ប្រជាប្រិយភាព​ដដែល​ ទោះបីជារៀបការមានកូនហើយ​ក្ដី។ ជាពិសេស​រឿង​ភាគ​ផ្សេងៗ​ក៏​កំពុង​តម្រង់​មក​រក​នាង​ដូចគ្នា។

៩ Prim Chanikarn

Prim ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ពេល​នាង​មាន​អាយុ​១០​ឆ្នាំ ដោយ​ចូល​រួម​ក្នុង​រឿង​ភាគ​រឿង “Timeline” និង “Chiang Khan Story” ក្នុងឆ្នាំ២០១៤។

១០ Tu Tontawan

Tu ជាតារាស្រករក្រោយ ទើបប្រលូកក្នុងវិស័យសម្ដែងនោះទេ ប៉ុន្តែនាងក៏មានប្រជាប្រិយភាពខ្លាំងដូចរៀមច្បងខាងលើដែរ។ នាងជា​តារា​បង្ហាញ​ម៉ូដ និង​ជា​តារា​សម្ដែង​ថៃ​មួយ​រូប​ក្នុង​ផលិតកម្ម GMMTV ខណៈបងប្រុសរបស់នាងគឺជាតារាសម្តែង Tonhon Tantivejakul ដែលជាសិល្បករនៅក្រោមផលិតកម្ម Nadao Bangkok ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖តារាសម្ដែងប្រុស ៧ រូប នៅ Single មកទល់ពេលនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣០ នាទីutes មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម៨ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៥ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៥ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម