ជីវិតកម្សាន្ដ
Angelina Jolie ចោទប្រកាន់អតីតស្វាមីថា ក្លែងខ្លួនជាជនរងគ្រោះ
តារាហូលីវូដ Angelina Jolie បានលើកឡើងនៅក្នុងបណ្ដឹងរបស់ខ្លួនថា អតីតស្វាមីលោក Brad Pitt ព្យាយាមក្លែងជាជនរងគ្រោះដើម្បីគ្រប់គ្រងរោងចក្រស្រាទំពាំងបាយជូរតែម្នាក់ឯង ដែលវាជាទ្រព្យរបស់ពួកគេធ្លាប់សាងរួមគ្នាអស់ពេលជាច្រើនឆ្នាំ។

តារាសម្តែងវ័យ ៤៧ឆ្នាំរូបនេះ បានឆ្លើយតប ព្រមទាំងច្រានចោលពាក្យបណ្តឹងរបស់អតីតស្វាមី ជុំវិញការលក់ភាគហ៊ុន Château Miraval របស់នាង ជាមួយនឹងពាក្យបណ្តឹងដែលបកទៅចោទប្រកាន់ Brad Pitt វិញថា លោកកំពុងធ្វើសង្រ្គាមសងសឹកប្រឆាំងនឹងនាង ចាប់តាំងពីអ្នកទាំងពីរលែងលះគ្នា ក្នុងឆ្នាំ២០១៦។

យោងតាមប្រភពពី People បានឱ្យដឹងថា ពេលនេះ អតីតក្រុមហ៊ុនរបស់ Angelina Jolie ឈ្មោះ Nouvel កំពុងទាមទារសំណងខូចខាតជាង ២៥០លានដុល្លារ ពី Brad Pitt ។ ក្នុងនោះមេធាវីរបស់ Angelina បានអះអាងថា តាមពិត Brad បានគ្រប់គ្រងលើរោងចក្រស្រាទំពាំងបាយជូរ Château Miraval ដែលមានទីតាំងនៅភាគខាងត្បូងប្រទេសបារាំងតាំងពីយូរហើយ ប៉ុន្តែលោកបែរជាចោទប្រកាន់លើអតីតភរិយាថាបានលក់ភាគហ៊ុននៅក្នុងរោងចក្រនេះទៅវិញ។ ចំពោះការចោទប្រកាន់របស់ Brad កាលពីពេលកន្លងមក Angelina បានបដិសេធទាំងស្រុង៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ Angelina Jolie ត្រូវអតីតស្វាមីហែកកេរ្តិ៍កប់ៗមាត់
ចុចអាន៖ សក់ខំទុករាប់ឆ្នាំ ពេលនេះតួឯកប្រុស Aquaman សុខចិត្តកាត់ចោល ដើម្បីការងារបរិស្ថាន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៦ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


