ជីវិតកម្សាន្ដ
បង្ហាញមុខតារាអន្តរជាតិជាច្រើន មកគាំទ្រការប្រគំតន្ត្រី Blackpink នៅ សហរដ្ឋអាមេរិក
បើទោះបីជាកាប្រគំតន្ត្រីទេសចរណ៍ពិភពលោក “Born Pink” របស់ Blackpink ត្រូវបានបញ្ចប់ទីតាំងនៅអាមេរិក ខាងជើងក៏ដោយ ប៉ុន្តែរឿងរ៉ាវរបស់ក្រុមនេះនៅតែបន្តជាប្រធានបទក្តៅ ក្រោយពីមានតារាអន្តរជាតិជាច្រើនត្រូវបានគេឃើញមកគាំទ្រក្រុម Blackpink ។
ខាងក្រោមនេះ គឺជាតារាអន្តរជាតិជាច្រើនមកគាំទ្រការប្រគំតន្ត្រីរីរបស់ Blackpink នៅសហរដ្ឋអាមេរិក៖
១ តារាចម្រៀង Selena Gomez

នៅពេលថ្មីៗនេះ កាលពីថ្ងៃទី ២៧ ខែវិច្ឆិកា តារាចម្រៀង Selena Gomez បានចែករំលែករូបថត ក្រោយឆាកជាច្រើនសន្លឹកដែលថតជាមួយសមាជិកក្រុម Blackpink នៅពេលដែលនាងមានវត្តមាន នៅក្នុងការប្រគំតន្ត្រី “Born Pink” របស់ Blackpink ក្នុងទីក្រុង Newark សហរដ្ឋអាមេរិក។
២ តារាចម្រៀង Camila Cabello

ក្នុងអំឡុងពេលប្រគុំតន្ត្រី Los Angeles តារាចម្រៀងស្រី Camila Cabello បានការសហការពិសេស ជាមួយសមាជិក Jisoo ជាមួយនឹងបទចម្រៀង “Liar” ដែលជាបទចម្រៀង ដែលត្រូវបានជ្រើសរើស ដោយ Jisoo ជាការសម្តែងទោលក្នុងអំឡុងពេលដំណើរទេសចរណ៍ពិភពលោកនេះ។
៣ តារាចម្រៀង Olivia Rodrigo និងតារាចម្រៀង Conan Gray

នៅក្នុងការប្រគំតន្ត្រី “Born Pink” របស់ Blackpink នៅទីក្រុម Los Angeles មានការចូលរួមពីសិល្បករអន្តរជាតិ ជាច្រើនក្នុងក៏សង្គេតឃើញតារាចម្រៀង Olivia Rodrigo និងតារាចម្រៀង Conan Gray មានវត្តមាននៅក្នុងដែរ ដោយអ្នកទាំងពីរបានចូលរួមការប្រគំតន្ត្រីនេះពីរថ្ងៃជាប់គ្នា។
៤ តារាសម្តែង Lily-Rose Depp

តារាសម្តែង Lily-Rose Depp ដែលបានសម្តែងជាមួយ Jennie ក្នុងរឿង “The Idol” ដោយតារាស្រីបានចូលរួមជាមួយតារាសម្តែងជនជាតិអាមេរិក Diana Silvers និងតារាសម្តែងកូរ៉េ Jung Ho Yeon។
៦ តារាម៉ូដែល Stella Maxwell

តារាម៉ូដែល Stella Maxwell ដែលជាមិត្តជិតស្និទ្ធរបស់ Rosé នាងក៏បានចូលរួមការប្រគំតន្ត្រីរបស់ Blackpink នៅទីក្រុម Los Angeles ដោយតារាម៉ូដែលបានបង្ហោះរូបភាព Instagram Stories អំពីការប្រគុំតន្ត្រីក៏ដូចជាបង្ហាញការគាំទ្រទៅកាន់ Rosé ផងដែរ។
យ៉ាងណាមិញ ក្នុងរយៈពេល ២ទៅ៣ ឆ្នាំកន្លងមកនេះ Blackpink បានផ្សព្វផ្សាយសកម្មភាពលើឆាកអន្តរជាតិ ជាពិសេសទីផ្សារសហរដ្ឋអាមេរិក ដោយចូលរួមការដណ្តើមពានពីពិធីប្រគល់រង្វាន់អន្តរជាតិ។ ក្នុងនោះសមាជិកទាំងអស់ក៏បានបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍បង្ហាញម៉ូដអន្តរជាតិល្បីៗជាច្រើនក្នុងនាមជាឯកអគ្គរាជទូតពិភពលោកនៃម៉ាកសំលៀកបំពាក់ប្រណីតដូចជា Dior, Chanel, Saint Laurent, Celine ថែមទៀតផង៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖តួលោកតា ០០១ ក្នុងរឿង “Squid Games” ត្រូវចាប់ខ្លួនពីបទបៀតបៀនផ្លូវភេទ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


