Connect with us

ជីវិតកម្សាន្ដ

Nine Naphat ហ៊ានធ្វើរឿងមួយដល់ Baifern ក្រោយទើបតែសារភាពស្នេហ៍

បានផុស

នៅ

តារាសម្ដែង Nine Naphat បន្ទាប់ពីមាន​ព័ត៌មាន​ថា ​លោក​បាន​សារភាពស្នេហ៍ទៅកាន់ Baifern មហាជន​ជាច្រើន​ហាក់​មាន​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង ​និង​ថែម​ទាំង​ចូលរួម​អបអរ​ដល់​ទំនាក់ទំនង​របស់​អ្នក​ទាំងពីរ​ទៀត​ផង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្ដែង​ថ្មីៗនេះ Nine Naphat បានបង្ហោះសារមួយលើ Instagram បង្ហាញពីសកម្មភាពដែលខ្លួនបានធ្វើ បន្ទាប់ពី​សារភាពថាចូលចិត្ត Baifern ពោល​គឺ​ឈាន​ទៅ​មុខ​ដើម្បី​ធ្វើ​បុណ្យអង្គុយ​សមាធិ​ដោយសរសេរខេបសិន​ថា “ខ្ញុំ​ទើប​តែ​បញ្ចប់​ការ​អង្គុយ​សមាធិ​បាន​១​ម៉ោង ខ្ញុំ​សូម​សម្ដែង​នូវ​សេចក្ដី​ស្រឡាញ់ សេចក្ដី​មេត្តា​ករុណា និង​សេចក្ដី​ប្រាថ្នា​ល្អ និង​ភាពរួសរាយរាក់ទាក់​ចំពោះមនុស្ស​គ្រប់គ្នា ដោះលែងពីជំរុំនៃទុក្ខព្រួយទាំងអស់ និងស្វែងរកសុភមង្គលពិត​ ​រឿងនេះគឺសម្រាប់​ Baifern ”។

សូមជម្រាបថាឧស្សាហកម្ម​ថៃមានការភ្ញាក់​ផ្អើលជាខ្លាំង ​បន្ទាប់​ពី Nine Naphat បាន​ប្រកាស​ប្រាប់​អ្នក​សារព័ត៌មាន​ថា ​ខ្លួន​បាន​ទូរស័ព្ទ​​សារភាព​ស្នេហ៍ទៅកាន់ Baifern Pimchanok ខណៈមិត្ត​ភក្តិ​បង​ប្អូន​ក្នុង​វិស័យ​សិល្បៈ​ និង​អ្នក​គាំទ្រ​ស្រែក​ហ៊ោ​ឡើង​ថាអបអរ ​ហើយនៅ​តែ​រង់​ចាំ​ខាង​ស្រី​ចេញ​មក​បើក​ចិត្ត​ថា​ ត្រូវ​ធ្វើ​យ៉ាង​ណា​បន្ត​ទៀតប៉ុណ្ណោះ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖អតីតបវរកញ្ញាចក្រវាល ថៃ បង្ហោះសារទៅកាន់ Pinky ក្រោយនាងមានសេរីភាពវិញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម