ជីវិតកម្សាន្ដ
អាយុ ៦០ឆ្នាំហើយ ស្ដេចកំប្លែង ទិនហ្វី នៅតែមាំទាំ ដើរលេងដូចយុវវ័យ
ទោះបីជាខ្លួនឈានចូលវ័យ ៦០ឆ្នាំហើយក៏ដោយ ប៉ុន្តែស្ដេចកំប្លែង ទិនហ្វី (Stephen Chow) មើលទៅមានសុខភាពល្អ រាងកាយមាំទាំ ស្របពេលដែលថ្មីៗនេះលោកបានទៅដើរលេងជិះស្គីយ៉ាងរំភើយ មិនដូចមនុស្សចាស់ហុកសិបប្លាយទាល់តែសោះ។

មួយរយៈមុន ស្ដេចកំប្លែង ទិនហ្វី ហាក់មិនសូវចេញមុខជាសាធារណៈប៉ុន្មានឡើយ ដោយសារជំងឺយាយី នាំឱ្យសុខភាពទ្រុឌទ្រោម និងស្លេកស្លាំង ប៉ុន្តែពេលនេះលោកមើលទៅស្រស់បស់ជាងមុនឆ្ងាយ ថែមទាំងមានកម្លាំងដើរកម្សាន្តជាមួយមិត្តភក្តិយ៉ាងរីករាយទៀតផង។

តាមរយៈវីដេអូដែលតារាប្រុសហុងកុងរូបនេះបង្ហោះនៅលើបណ្ដាញសង្គមផ្ទាល់ខ្លួន ទស្សនិកជនឃើញ លោកស្លៀកឈុតហែលទឹកពណ៌ខ្មៅតឹងណែន បង្ហាញពីរាងកាយដែលមានសុខភាពល្អ បើធៀបនឹងមិត្តភក្ដិដែលមានវ័យស្របាលគ្នា ទិនហ្វី ពិតជាមានសុខភាពល្អមាំទាំមែនទែន។ មិនតែប៉ុណ្ណោះ ផលិតកររូបនេះ បានបង្ហាញជំនាញជិះស្គីលើសមុទ្រយ៉ាងប៉ិនប្រសប់ នាំឱ្យទស្សនិកសរសើរព្រាត ព្រោះកម្រឃើញលោកជិះស្គីណាស់។

ទស្សនិកជនមួយចំនួនថែមទាំងខមមិនថា ពួកគេស្ទើរតែមិនជឿឡើយថា ស្តេចកំប្លែងហុងកុងរូបនេះ អាចលេងកីឡាជិះស្គីយ៉ាងជំនាញ ហើយលោកថែមទាំងចេះវាយកូនគោលយ៉ាងស្ទាត់ផងដែរ៕





ប្រែសម្រួល៖ សន្យា
ចុចអាន៖ ប្រឡូកសិល្បៈជាង ៤០ឆ្នាំ ស្ដេចកំប្លែង ទិនហ្វី ទើបបង្កើតគណនីបណ្ដាញសង្គមផ្ទាល់ខ្លួន
ចុចអាន៖ ទ្រព្យចាយមិនខ្វះ តែ ទិនហ្វី បែររិះថាំរឿងទាំងនេះខ្លាំងបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


