Connect with us

ជីវិតកម្សាន្ដ

កន្លងទៅ ២០ឆ្នាំ នេះជាស្ថានភាពបច្ចុប្បន្នរបស់កូនភ្លោះរាងកាយជាប់គ្នា

បានផុស

នៅ

ក្មេងស្រីទាំងពីរខាងក្រោម មានរាងកាយពិសេសតាំងពីកំណើតមកម្ល៉េះ ដែលរឿងរ៉ាវរបស់ពួកគេត្រូវអ្នកសារព័ត៌មានទូទាំងពិភពលោក ចាប់អារម្មណ៍ខ្លាំង និងតាមដានជាប់រហូតមក ខណៈបច្ចុប្បន្ននេះ ពួកនាងមានអាយុ ២០ឆ្នាំហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះជារឿងរ៉ាវរបស់កូនភ្លោះស្រីម៉ិកស៊ិកដ៏ល្បីល្បាញគឺ Lupita Andrade និង Carmen Andrade ។ កាលពីឆ្នាំ ២០០២ ពួកនាងបានចាប់កំណើតដោយមានរាងកាយជាប់គ្នា ដែលកាលនោះវេជ្ជបណ្ឌិតបានធ្វើរោគវិនិច្ឆ័យករណីរបស់កូនភ្លោះទាំងនេះថា ពួកនាងមិនអាចរស់បាន ៣ថ្ងៃឡើយ។ នៅ​ពេល​នោះ បងប្អូនស្រីទាំងពីរ​ត្រូវរស់ដោយសារថ្នាំសុទ្ធសាធ។

រាងកាយរបស់ពួកនាងត្រូវបានបញ្ចូលគ្នាតាំងពីទ្រូងទៅឆ្អឹងអាងត្រគាក ហើយការបំបែកពួកនាងជាពីរគឺមិនអាចទៅរួចនោះទេ ព្រោះការចែករំលែកសរីរាង្គ និងផ្នែកសំខាន់ៗជាច្រើននៃរាងកាយ ត្រូវតែមានម្នាក់ស្លាប់។ ដូច្នេះគ្រូពេទ្យ និងឪពុកម្ដាយសម្រេចទទួលយកជីវិតរួមគ្នា ដោយ Carmen នឹងគ្រប់គ្រងជើងខាងស្តាំនៃរាងកាយ ហើយជើងឆ្វេងនឹងគ្រប់គ្រងដោយ Lupita ប៉ុន្តែពួកនាងមានដៃពីររៀងខ្លួន។

ជាមួយនឹងការធ្វើរោគវិនិច្ឆ័យពីវេជ្ជបណ្ឌិត កាលពី២០ឆ្នាំមុន ឱកាសរស់របស់បងប្អូនភ្លោះនេះមិនមានសោះឡើយ ប៉ុន្តែអព្ភូតហេតុបានលេចឡើង ព្រោះថាឆ្នាំ២០២២នេះ Lupita និង Carmen បានធំធាត់ជាមួយគ្នារហូតដល់អាយុ ២០ឆ្នាំហើយ។

នៅពេលជួបជាមួយអ្នកសារព័ត៌មាន ពួកនាងបានផ្ដល់បទសម្ភាសន៍ថា ពួកនាងស្កប់ស្កល់លើខ្លួនប្រាណពួកនាង ហើយគ្មានអារម្មណ៍ថា វាជារឿងអកុសល ឬខ្លួនឯងជាមនុស្សពិការឡើយ គ្រាន់តែពួកនាងការរស់នៅខុសពីមនុស្សធម្មតាបន្តិចប៉ុណ្ណោះ។ បច្ចុប្បន្ន បងប្អូនស្រីទាំងពីរបានសម្របខ្លួនទាំងស្រុងទៅនឹងរាងកាយពួកនាង និងជីវភាពប្រចាំថ្ងៃ ហើយពួកនាងមានអារម្មណ៍ស្និទ្ធស្នាលនឹងគ្នាល្អណាស់។

ទោះបីមានរាងកាយជាប់គ្នាបែបនេះ ប៉ុន្តែបុគ្គលិកលក្ខណៈរបស់ពួកនាងគឺខុសគ្នាទាំងស្រុង។ Carmen ជាមនុស្សកំប្លែង រហ័សរហួន និងពូកែក្នុងការសិក្សា ចំណែក Lupita ជាមនុស្សអៀនខ្មាសច្រើន ស្ងប់ស្ងាត់ និងមានការលំបាកក្នុងការសិក្សាបន្តិច។ Carmen ចូលចិត្តលើការតុបតែងមុខ និងម៉ូដសម្លៀកបំពាក់ ខណៈ Lupita មិនដែលខ្វល់ពីរូបសម្រស់នោះទេ។

ជាមួយគ្នាដែរ Carmen កំពុងមានទំនាក់ទំនងស្នេហាជាមួយមិត្តប្រុសដែលមានឈ្មោះថា Daniel រយៈពេលមួយឆ្នាំកន្លះហើយ ឯ Lupita វិញមិនចាប់អារម្មណ៍នឹងទំនាក់ប្រុសស្រីសោះតែម្ដង។ យ៉ាងណាក្ដី ចំពោះមិត្តប្រុសរបស់ Carmen ហាក់មិនទាន់សម្របបាននឹងរាងកាយបងប្អូនស្រីទាំងពីរបាននៅឡើយ ប៉ុន្តែគូស្នេហ៍ទាំងពីរមានភាពចុះសម្រុងគ្នាណាស់៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ទាយាទស្ថាបនិក Red Bull ក្លាយជាមហាសេដ្ឋីមានបំផុតនៅអឺរ៉ុប ក្រោយទទួលមរតកជិត ១៦ពាន់់លានដុល្លារ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម