KPT+
ទាយាទស្ថាបនិក Red Bull ក្លាយជាមហាសេដ្ឋីមានបំផុតនៅអឺរ៉ុប ក្រោយទទួលមរតកជិត ១៦ពាន់់លានដុល្លារ
បណ្ដាញព័ត៌មានពី Bloomberg បានរាយការណ៍ថា ស្ថាបនិកក្រុមហ៊ុនភេសជ្ជៈ Red Bull បានផ្ទេរភាគហ៊ុនជិតពាក់កណ្តាលរបស់ខ្លួនទៅឱ្យកូនប្រុស ដែលជាអ្នកស្នងមរតកតែម្នាក់គត់នៅក្នុងត្រកូល Mateschitz ។

លោក Mark Mateschitz ជាកូនប្រុសតែមួយគត់របស់លោក Dietrich Mateschitz ដែលជាអតីតប្រធាន និងជាស្ថាបនិកក្រុមហ៊ុន Red Bull បានទទួលភាគហ៊ុនចំនួន ៤៩% នៃក្រុមហ៊ុន Red Bull Group ដែលភាគហ៊ុននេះមានតម្លៃជាសាច់ប្រាក់ចំនួន ១៥.៧ពាន់លានដុល្លារអាមេរិក។ ការប្រកាសផ្ទេរនេះ បានបង្កើនទ្រព្យសម្បត្តិរបស់ Mark ឱ្យឡើងលើស ១៦.៤ពាន់លានដុល្លារអាមេរិក ក្លាយជាមហាសេដ្ឋីមានបំផុតនៅអឺរ៉ុប ត្រឹមវ័យ ៣០ឆ្នាំ។

យោងតាមរបាយការណ៍ពី Bloomberg Billionaires Index មរតករបស់ឪពុកដែលបានផ្ទេរទៅកូនប្រុស មិនត្រឹមតែធ្វើឱ្យ Mark Mateschit ក្លាយជាអ្នកមានបំផុតនៅអឺរ៉ុបប៉ុណ្ណោះទេ លោកក៏ជាក្លាយអ្នកមានបំផុតនៅក្នុងប្រទេសអូទ្រីសផងដែរ ថែមទាំងជាប់ចំណាត់ថ្នាក់មហាសេដ្ឋីទី ៩០ របស់ពិភពលោកទៀតផង។

គួរបញ្ជាក់ថា Mark Mateschitz កើតនិងធំធាត់នៅប្រទេសអូទ្រីស ដែលលោកជាកូនទោលនៅក្នុងគ្រួសារ។ តាំងពីតូចមក Mark បានទទួលឥទ្ធិពលពីឪពុក ដូច្នេះទើបក្នុងឆ្នាំ ២០១៨ លោកបានបង្កើតក្រុមហ៊ុនភេសជ្ជៈផ្ទាល់ខ្លួនមួយ ដោយក្រុមហ៊ុនរបស់លោកមានឯកទេសផលិតស្រាបៀរ និងទឹកក្រូច។ ក្រៅពីនេះ Mark ក៏ជាពាណិជ្ជករអចលនទ្រព្យផងដែរ៕



ប្រែសម្រួល៖ សន្យា
ចុចអាន៖ មហាសេដ្ឋីទី៦ លើពិភពលោក សុខចិត្តយកទ្រព្យសម្បត្តិបរិច្ចាគ មិនផ្ទេរមរតកឱ្យកូនដាច់ខាត
ចុចអាន៖ ពីក្មេងពិការ ក្លាយជា YouTuber រកចំណូលបានរាប់លាន រហូតជាប់ឈ្មោះជាសេដ្ឋីនីវ័យក្មេង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


