ជីវិតកម្សាន្ដ
សុភាពបុរសពិតៗ! Messi ខ្លាចចិត្តប្រពន្ធខ្លាំង សូម្បីរឿងតូចតាចមួយនេះ
ក្រោយពីទទួលជ័យជម្នះក្នុងការប្រកួត World Cup 2022 ជាបន្តបន្ទាប់ Messi ត្រូវបានអ្នកគាំទ្រអបអរសាទរយ៉ាងសន្ធឹកសន្ធាប់ និងនាំគ្នាបញ្ចេញមតិ (Comment) សរសើរមិនដាច់ពីមាត់លើសមត្ថភាព ក៏ដូចជាភាពស្រស់សង្ហារបស់លោក ប៉ុន្តែតារាបាល់ទាត់វ័យ ៣៥ឆ្នាំរូបនេះបែរជាប្រាប់មិត្តរួមក្រុមកុំឱ្យអានមតិសរសើរ ព្រោះលោកខ្លាចប្រពន្ធមិនសប្បាយចិត្ត។ សកម្មភាពរបស់កំពូលតារាបាល់ទាត់អាហ្សង់ទីនរូបនេះ បានធ្វើឲ្យមហាជនរំភើបចិត្ត និងនាំគ្នានិយាយលេងថា Messi ចេះខ្លាចចិត្តប្រពន្ធដូចគេដូចឯងដែរ។

កាលពីល្ងាចថ្ងៃទី៧ ខែធ្នូ កីឡាករ Messi បានជជែកផ្ទាល់ជាមួយអតីតមិត្តរួមក្រុមអាហ្សង់ទីន អតីតខ្សែប្រយុទ្ធ Sergio Aguero ។ Aguero បានចូលនិវត្តន៍ កាលពីឆ្នាំមុន ដោយសារគាត់មានបញ្ហាចង្វាក់បេះដូង។ នៅលើការផ្សាយផ្ទាល់ (Live) មិត្តជិតស្និទ្ធទាំងពីរនាក់បានសន្ទនាគ្នាយ៉ាងកក់ក្តៅ និងសប្បាយរីករាយជុំវិញប្រធានបទបាល់ទាត់ ព្រមទាំងជីវិតរស់នៅបច្ចុប្បន្នរបស់ពួកគេ។

ក្នុងអំឡុងពេលសន្ទនា អ្នកទាំងពីរបានចែករំលែករឿងរ៉ាវគួរឱ្យអស់សំណើចមួយចំនួន និងគួរឱ្យចាប់អារម្មណ៍អំពីគ្នាទៅវិញទៅមក។ ក្នុងចំណោមរឿងទាំងនោះ អ្នកគាំទ្របានកត់សម្គាល់ជាពិសេស នៅពេលដែលកំពូលតារាអាហ្សង់ទីនបានបង្ហាញការក្រែងចិត្តចំពោះប្រពន្ធ នៅលើការផ្សាយបន្តផ្ទាល់។

នៅលើការផ្សាយផ្ទាល់ ពួកគេបានទទួលការឆ្លើយឆ្លង និងការចូលមើលយ៉ាងច្រើនពីអ្នកគាំទ្រទូទាំងពិភពលោក ព្រោះភាពទាក់ទាញទស្សនិកជនភាគច្រើនគឺដោយសារតែរូបរាងរបស់ Lionel Messi ។ អ្នកគាំទ្រជាច្រើនបានបញ្ចេញមតិសរសើរពីភាពសង្ហា និងភាពជាបុរសរបស់ខ្សែប្រយុទ្ធអាហ្សង់ទីន ហើយពេលនោះ Aguero បានអានមតិសរសើរឮៗដើម្បីឱ្យអតីតមិត្តរួមក្រុមស្តាប់។ ភ្លាមៗឪពុកកូនបីរូបនេះ បានអង្វរអតីតមិត្តរួមក្រុមឱ្យឈប់អាន ដោយលោកនិយាយថា “កុំអានមតិទាំងនោះអី បើមិនដូច្នេះទេ ខ្ញុំនឹងត្រូវប្រពន្ធប្រចណ្ឌ”។

អាកប្បកិរិយារបស់ Messi បានបង្ហាញយ៉ាងច្បាស់ថា លោកជាមនុស្សម្នាក់ដែលក្រែងចិត្តប្រពន្ធខ្លាំង ព្រោះមិនចង់ឱ្យប្រពន្ធអាក់អន់ចិត្ត សូម្បីរឿងតូចតាចក៏ដោយ ហើយអាកប្បកិរិយានេះរឹតតែធ្វើឱ្យហ្វេនស្រឡាញ់គាំទ្រតារាបាល់ទាត់រូបនេះ កាន់តែខ្លាំងទ្វេដង៕





ប្រែសម្រួល៖ សន្យា
ចុចអាន៖ ជីវិតដ៏ប្រណិតរបស់ Messi តារាបាល់ទាត់រកចំណូលច្រើនជាងគេក្នុងពិភពលោក
ចុចអាន៖ ថ្ងៃមុន ព័រទុយហ្គាល់ ឈ្នះស្វីសពិតមែន តែមិត្តស្រី Ronaldo បែរជាបន្ទោសគ្រូបង្វឹកចាស់ដៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


