ជីវិតកម្សាន្ដ
មិនទាន់ប្រកាសផ្លូវការ តែ Naphat និង Baifern បណ្ដើរគ្នាដើរលេងតែពីរនាក់
បន្ទាប់ពីសារភាពស្នេហ៍តាមទូរសព្ទ និងប្រព័ន្ធផ្សព្វផ្សាយជាសាធារណៈ Nine Naphat នៅមិនទាន់ទទួលការឆ្លើយតបជាផ្លូវការពី Baifern Pimchanok នៅឡើយ ស្របពេលដែលខាងស្រីបានត្រឹមងក់ក្បាលយល់ព្រមជាប្រយោលប៉ុណ្ណោះទៅកាន់ខាងប្រុស។

ទោះបីមិនទាន់ប្រកាសចំណងស្នេហ៍ជាផ្លូវការយ៉ាងណាក្ដី ប៉ុន្តែគូស្នេហ៍ក្រៅឆាកទាំងពីរ ត្រូវបានគេប្រទះឃើញនៅតាមដងផ្លូវ បណ្ដើរគ្នាដើរលេងតែពីរនាក់យ៉ាងស្និទ្ធស្នាល និងរីករាយជាទីបំផុត។ ថ្វីត្បិត Naphat និង Baifern បានពាក់មួក ពាក់ម៉ាស់ជិតយ៉ាងណា មហាជននៅតែអាចមើលស្គាល់ពួកគេ ខណៈពួកគេកំពុងកាន់ដៃគ្នាដើរកម្សាន្ត នៅសង្កាត់ដ៏មមាញឹកមួយ ក្នុងប្រទេសថៃ។

បន្ទាប់ពីឆ្មក់បានរូបថតរបស់ Nine Naphat និង Baifern Pimchanok អ្នកគាំទ្រគ្រប់គ្នារឹតតែត្រេកអរជំនួស ត្បិតពេលនេះ ស្នេហាពួកគេមិនមែនជាស្នេហាតែម្ខាងទៀតនោះទេ ព្រោះខាងស្រីបានបើកភ្លើងខៀវហើយ ហើយទោះបីជាគូស្នេហ៍មួយគូនេះ មិនព្រមបង្ហោះរូបភាព ឬចែករំលែករឿងរ៉ាវនៅលើបណ្ដាញសង្គមយ៉ាងក៏ដោយ ហ្វេនៗជឿជាក់ថា អ្នកទាំងពីរកំពុងចាប់ផ្ដើមទំនាក់ទំនងស្នេហាពិតប្រាកដ៕



ប្រែសម្រួល៖ សន្យា
ចុចអាន៖ អ្នកចាត់ការផ្ទាល់ខ្លួន Baifern ចេញមុខបកស្រាយជុំវិញដីការកោះហៅរបស់ប៉ូលិស
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៣ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២២ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ១៧ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១១ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz


