ជីវិតកម្សាន្ដ
អ្នកចាត់ការផ្ទាល់ខ្លួន Baifern ចេញមុខបកស្រាយជុំវិញដីការកោះហៅរបស់ប៉ូលិស
ដោយសារតែថ្មីៗនេះ ផ្ទុះរឿងចម្រូងចម្រាសទាក់ទងនឹងការកោះហៅពីមន្ត្រីប៉ូលិសទៅលើតារាសម្ដែង Baifern Pimchanok ពេលនេះអ្នកចាត់ការផ្ទាល់ខ្លួនរបស់តារាស្រីរូបនេះ បានចេញមុខបកស្រាយមន្ទិលរបស់មហាជនគ្រប់គ្នា។

ករណីពាក្យចចាមអារ៉ាមដែលថា មន្ត្រីប៉ូលិសដាក់ការសង្ស័យលើ Baifern ថាបានចូលទៅថតរូបផ្សាយពាណិជ្ជកម្មនៅតំបន់ហាមឃាត់ Sapan-Bo Kluea ក្នុងខេត្ត Nan និងសុំឱ្យនាងចូលបំភ្លឺនៅប៉ុស្ត៍រដ្ឋបាលខេត្ត ពេលនេះអ្នកចាត់ការរបស់នាង បានឆ្លើយតបច្បាស់ៗថា វាជារឿងមិនពិត។

អ្នកគ្រប់គ្រងផ្ទាល់ខ្លួនរបស់ Baifern បានបំភ្លឺថា នាងនិងក្រុមរបស់នាងគ្រាន់តែទៅធ្វើដំណើរកម្សាន្តធម្មតា ដើម្បីបំបាត់ស្ត្រេសប៉ុណ្ណោះ មិនមានការថតស្ពតអ្វីទេ។ ហើយកន្លែងដែល Baifern ថតបង្ហោះនៅលើបណ្ដាញសង្គម ជាកន្លែងក្រុមមិត្តភក្តិរបស់នាងបានស្វែងរកនៅលើអ៊ីនធឺណិត។


ដោយឡែកចំពោះព័ត៌មានលើរឿងកោះហៅ Baifern ចូលប៉ុស្តិ៍ប៉ូលិស មិនដឹងថាលេចឮមកពីណាឡើយ ខណៈពេលនេះមិនទាន់មានមន្ត្រីណាទាក់ទងមកនាងនៅឡើយទេ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ប៉ូលិសកំពុងត្រៀមដីកាកោះហៅតារាសម្ដែង Baifern Pimchanok
ចុចអាន៖ ទស្សនារូបភាពស្អាតៗនៅក្នុងពិធីមង្គលការ Jiyeon សមាជិកក្រុម T-ara
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


