ជីវិតកម្សាន្ដ
ឈុតតំណាងជាតិបវរកញ្ញាចក្រវាលវៀតណាម ឆ្នាំនេះ ច្នៃចេញពីកន្ទេលកក់
ពេលវេលានៃការប្រកួត Miss Universe 2022 កាន់តែកៀកមកដល់ តាមបណ្ដាប្រទេសនានាជុំវិញពិភពលោកចាប់ផ្ដើមបញ្ចេញឈុតតំណាងជាតិរបស់ខ្លួនជាបណ្ដើរៗ ខណៈវៀតណាមឯណោះវិញ ក៏បានបង្ហាញឈុតតំណាងជាតិ (National Costume) ជាផ្លូវការ ដែលឈុតនេះច្នៃចេញពីកន្ទេលកក់សឹងទាំងស្រុង។

យោងតាមការបង្ហោះពីផេកផ្លូវការរបស់ Miss Universe Vietnam នៅថ្ងៃទី២០ ខែធ្នូ ឈុតតំណាងជាតិរបស់បវរកញ្ញាចក្រវាលវៀតណាមកំពុងរៀបចំដេរប៉ាក់កែកុនសម្រេចបាន ៩០% ហើយ ស្របពេលដែលឈុតឆ្នាំ២០២២ ហាក់ខុសប្លែកពីឆ្នាំមុនៗដាច់ ព្រោះឈុតនេះ ត្រូវបានច្នៃចេញពីដើមកក់ កន្ទេលកក់ និងកន្ទេលកំប្លោង ដែលប្រជាជនវៀតណាមនៅទីជនបទនិយមប្រើប្រាស់។

ទោះយ៉ាងណា ចំពោះអត្ថន័យយ៉ាងណានោះ ស្ថាប័ន Miss Universe Vietnam នៅមិនទាន់បកស្រាយជូនមហាជននោះទេ។
គួរបញ្ជាក់ថា កម្មវិធីប្រកួត Miss Universe 2022 នឹងប្រព្រឹត្តទៅនាខែមករា ឆ្នាំ២០២៣ នៅលើទឹកដីសហរដ្ឋអាមេរិក។ ដោយឡែកចំពោះ វៀតណាម បវរកញ្ញា ង៉ុកចូវ (Ngọc Châu) នឹងតំណាងឱ្យប្រទេស ចូលរួមប្រកួតសម្រស់កម្មវិធីដ៏ធំលំដាប់ពិភពលោកមួយនេះ៕





ប្រែសម្រួល៖ សន្យា
ចុចអាន៖ មកុដបវរកញ្ញាចក្រវាល ហ៊ុមព័ទ្ធដោយត្បូងពេជ្រ និងកណ្ដៀង ឯតម្លៃវិញកប់ក្ដោង
ចុចអាន៖ កម្មវិធីប្រកួតបវរកញ្ញាចក្រវាល ២០២២ នឹងផ្លាស់ប្ដូរលក្ខខណ្ឌមួយចំនួន ក្រោយម្ចាស់ថ្មីឡើងកាន់តំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២២ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


