ជីវិតកម្សាន្ដ
ខ្វះភាពកក់ក្ដៅ ! សុភ័ក្ត្រ កុសុម៉ា ត្អូញត្អែរថា ជីវិតក្នុងជាតិនេះកាន់តែក្បាលមីក្រូ
ពិធីការិនីស្រអែមស្រស់ពូកែសម្ដី និងកំប្លុកកំប្លែងមិនចេះរីងស្ងួត កញ្ញា សុភ័ក្ត្រ កុសុម៉ា ថ្វីត្បិតការងារសិល្បៈបច្ចុប្បន្នកាន់តែជោគជ័យ និងទទួលបានការគាំទ្រពីទស្សនិកជនច្រើន តែសម្រាប់រឿងរ៉ាវស្នេហា តារាស្រីរូបនេះហាក់កំពុងឯកាខ្លាំង។

ជាក់ស្ដែងនៅថ្ងៃទិវា នៃក្ដីស្រលាញ់ “Christmas” ស្រាប់តែតារាសម្ដែង និងជាពិធីការិនីរូបស្រស់ កញ្ញា សុភ័ក្ត្រ កុសុម៉ា បានចេញមកត្អូញត្អែរប្រាប់ពីរឿងរ៉ាវជីវិតថា ក្នុងជាតិនេះជីវិតបានត្រឹមតែកាន់តែក្បាលមីក្រូទេមើលទៅ។ នាងថា ឆ្នាំណាក៏ដូចឆ្នាំណាដែរ គឺតែងតែបែបនេះរហូត (ខ្វះភាពកក់ក្ដៅណាស់ គេសុំខ្ចីស្មាអោបតិចមើល)។

សុភ័ក្ត្រ កុសុម៉ា បាននិយាយចេញពីអារម្មណ៍របស់ខ្លួនថា Christmas ឆ្នាំណា ក៏ដូចឆ្នាំណាដែរ គិតថាឆ្លងផុតថ្ងៃ Christmas ហើយ នៅឡើយអាថ្ងៃឆ្លងឆ្នាំទៀត បានអ្នកណាកាន់ដៃហ្នុង។ មើលទៅជីវិតនេះកាន់តែមីក្រូទៅ។ កុសុមា និយាយដែរថា ថ្ងៃឆ្លងឆ្នាំកាន់មីក្រូកាន់មែនព្រោះពេលនោះនាងត្រូវមានកម្មវិធីច្រើនត្រូវទទួលក្នុងថ្ងៃឆ្លងឆ្នាំ។

កត់សម្គាល់ថា សម្រាប់ទីផ្សារសិល្បៈរបស់ពិធីការិនី និងជាតារាចម្រៀងកញ្ញា សុភ័ក្ត្រ កុសុម៉ា សព្វថ្ងៃកំពុងទទួលបានការគាំទ្រ និងឱកាសចេញកើបលុយមិនចាញ់តារាសិល្បៈឯទៀត ឬមិត្តភ័ក្ដិរួមជំនាន់ឡើយ។ ប្រការនេះទើបត្រូវបានគេយល់ថា នាងមិនទាន់មាននរណាប្រជែងបានឡើយ៕
អត្ថបទ ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


