ជីវិតកម្សាន្ដ
ឆ្លងកាត់ការប្រកួត ២ វគ្គ បេក្ខភាព MTIC វង់សឿន អេរីម៉ា កាន់តែមានជំនឿចិត្ត និងសម្រស់លេចធ្លោ
វង់សឿន អេរីម៉ា ដែលជាបេក្ខភាពប្រឡងកម្មវិធី Miss Teen International Cambodia 2023 បច្ចុប្បន្នកំពុងនិងបោះជំហាន សាងប្រជាប្រិយភាពលើវិស័យដើរម៉ូដ ខណៈពេលខាងមុខ ត្រូវបានគេរំពឹងថា យុវតីរូបនេះ នឹងអាចមានឱកាសដណ្ដើមបានជ័យលាភីពាំនាំកេរ្តិ៍ឈ្មោះប្រទេសកម្ពុជាឈរលើអន្តរជាតិទៀតផង។

ជាក់ស្ដែងបន្ទាប់ពីឆ្លងកាត់ការប្រកួត ២ វគ្គកន្លងមក ត្រូវបានគេសង្កេតឃើញបេក្ខភាព វង់សឿន អេរីម៉ា បានបញ្ចេញសមត្ថភាព និងទេពកោសល្យបានយ៉ាងល្អ បូករួមជាមួយនឹងភាពក្លាហាន ព្រមទាំងរូបសម្រស់ស្រស់ស្អាតពីធម្មជាតិនៅលើឆាកប្រកួតមួយនេះ។ ប្រាកដណាស់បេក្ខជនស្រស់ស្អាត វង់សឿន អេរីម៉ា កាលពីរាត្រីថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២២ ក៏បានបង្ហាញខ្លួនដោយភាពជឿជាក់ និងសម្រស់ដ៏លេចធ្លោក្នុងកម្មវិធីប្រកួត Miss Teen International Cambodia2023 ទទួលបានការគាំទ្រយ៉ាងច្រើនកុះករពីសំណាក់ទស្សនិកជន។

ផ្អែកលើភាពជឿជាក់ និងសេចក្ដីក្លាហានមានទំនុកចិត្តចំពោះសមត្ថភាពខ្លួនឯងដែលកើតចេញពីទេពកោសល្យការស្រលាញ់វិស័យដើរម៉ូដពីធម្មជាតិ ទើបបេក្ខភាពប្រឡង MTIC កញ្ញា វង់សឿន អេរីម៉ា អាចធ្វើបានយ៉ាងល្អគួរឲ្យមោទនៈរហូតទទួលបានជោគជ័យដោយឆ្លងផុតវគ្គ RUNWAY បន្តទៅវគ្គ Swimsuit។ បេក្ខភាព វង់សឿន អេរីម៉ា កាន់តែបង្ហាញក្ដីរំពឹងខ្ពស់ បន្ទាប់ពីជោគជ័យឆ្លងនៅវគ្គ The RUN WAY ដែលមានបេក្ខភាពប្រកួតជាង ១០០ នាក់ ហើយជម្រុះមកនៅត្រឹមតែ ៣០ នាក់ប៉ុណ្ណោះ។

បន្ទាប់ពីជោគជ័យទៅកាន់វគ្គបន្ត វង់សឿន អេរីម៉ា បង្ហាញអារម្មណ៍រំភើបទៅកាន់អ្នកគាំទ្រដូច្នេះថា ជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នា នាងខ្ញុំ វង់សឿន អេរីម៉ា ជាបេក្ខភាព Miss Teen International Cambodia ឥឡូវនេះនាងខ្ញុំបានជាប់ទៅវគ្គ Swimsuit ហើយ។ នាងខ្ញុំសូមអគុណដល់ពុកម៉ែបងប្អូនទាំងអស់គ្នា ដែលបានស្រឡាញ់ និងចូលចិត្តរូបនាងខ្ញុំ។ សង្ឃឹមថា បងប្អូននៅតែបន្តការគាំទ្ររូបនាងខ្ញុំនៅវគ្គបន្ទាប់ទៀត សូមអគុណ៕
អត្ថបទ ៖ ចាន់រ៉ា










-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


