ជីវិតកម្សាន្ដ
មកដឹងពីបុគ្គលល្បី ២០នាក់ មានថ្ងៃកំណើតដូចគ្នា
នៅលើផែនដីមានប្រជាជនប្រមាណ ៨ពាន់លាននាក់ ខណៈថ្ងៃមានត្រឹមតែ ៣៦៦ថ្ងៃប៉ុណ្ណោះ ដូច្នេះហើយការកើតចំថ្ងៃជាន់គ្នាមិនជារឿងចម្លែកទេ ។ មកស្គាល់ពីបុគ្គលល្បី ២០នាក់ដែលមានថ្ងៃខែនិងឆ្នាំកំណើតតែមួយដូចជា ៖
១. លោកប្រធានាធិបតេយ្យ Abraham Lincoln និងលោក Charles Darwin
ថ្ងៃកំណើតទី១២ ខែកុម្ភៈ ឆ្នាំ១៨០៩

_ Abraham Lincoln គឺជា ជនជាតិអាមេរិក ធ្លាប់ជាមេធាវី អ្នកនយោបាយ និងអតីតប្រធានាធិបតេយ្យអាមេរិកទី១៦ ពីឆ្នាំ ១៨៦១ រហូតដល់ ឆ្នាំ ១៨៦៥ (ត្រូវគេសម្លាប់)។
_ Charles Darwin គឺជា ធម្មជាតិវិទូ ភូគព្ភវិទូ និងជីវវិទូជនជាតិអង់គ្លេស ។
២. អ្នកស្រី Angelina Jolie និងលោក Russell Brand
ថ្ងៃកំណើតទី៤ ខែមិថុនា ឆ្នាំ១៩៧៥

_ អ្នកស្រី Angelina ជា តារាសម្ដែងជនជាតិអាមេរិក អ្នកនិពន្ធរឿង ចូលចិត្តធ្វើអំពើល្អ និងជាអតីតបេសកជនពិសេសនៃឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន ។
_ Russell Edward Brand គឺជា តារាកំប្លែង និងជាតារាសម្ដែងជនជាតិអង់គ្លេស គេស្គាល់ថាជាតារាសម្ដែងដែលមានស្ទីល និងអាកប្បកិរិយាគួរឲ្យទាក់ទាញ។
៣. លោក Joseph Gordon-Levitt និងអ្នកស្រី Paris Hilton
ថ្ងៃកំណើតទី១៧ ខែកុម្ភៈ ឆ្នាំ១៩៨១

_ Joseph Leonard គឺជា តារាសម្តែងជនជាតិអាមេរិកទទួលការសរសើរជាច្រើន រួមទាំងឈ្នះពានរង្វាន់ Golden Globe តារាសម្ដែងល្អបំផុតទៀតផង ។
_ Paris Hilton គឺជា បុគ្គលល្បីជនជាតិអាមេរិក នាងមានការងារជាច្រើនរួមមាន ជំនួញ និងម៉ូដែលជាដើម ៊
៤. តារាជើងចាស់ Madonna និងអ្នកស្រី Angela Bassett
ថ្ងៃកំណើតទី១៦ ខែសីហា ឆ្នាំ១៩៥៨

_ Madonna Louise Ciccone គឺជា តារាចម្រៀង និងជាតារាសម្តែងជនជាតិអាមេរិក ។ មានរហ័សនាមថា “ម្ចាស់ក្សត្រីចម្រៀងប៉ុប” ។
_ Angela Evelyn Bassett គឺជា តារាសម្តែងជនជាតិអាមេរិកធ្លាប់ឈ្នះពានរង្វាន់ Academy Award តារាសម្តែងស្រីល្អបំផុត ។
៥. អ្នកស្រី Michelle Obama និងអ្នកស្រី Michelle Fairley
ថ្ងៃកំណើតទី១៧ ខែមករា ឆ្នាំ១៩៦៤

_ Michelle LaVaughn Robinson Obama គឺជា មេធាវី និងជាអ្នកនិពន្ធជនជាតិអាមេរិក ដែលបានបម្រើការជាស្ត្រីទីមួយរបស់សហរដ្ឋអាមេរិកពីឆ្នាំ ២០០៩ ដល់ឆ្នាំ ២០១៧ ។
_ Michelle Fairley គឺជា តារាសម្តែងមកពីប្រទេសអៀរឡង់ខាងជើង ។
៦. លោក George W. Bush និងលោក Sylvester Stallone
ថ្ងៃកំណើតទី៦ ខែកក្កដា ឆ្នាំ១៩៤៦

_ George Walker Bush គឺជា អ្នកនយោបាយជនជាតិអាមេរិក ដែលបានបម្រើការជាប្រធានាធិបតីទី៤៣ របស់សហរដ្ឋអាមេរិក ពីឆ្នាំ ២០០១ ដល់ឆ្នាំ ២០០៩ ។
_ Sylvester Enzio Stallone គឺជា តារាសម្តែង និងជាផលិតករភាពយន្តជនជាតិអាមេរិក ។
៧. តារាចម្រៀង Rihanna និង Jiah Khan
ថ្ងៃកំណើតទី២០ ខែកុម្ភៈ ឆ្នាំ១៩៨៨

_ Rihanna គឺជា តារាចម្រៀង តារាសម្ដែង និងជាអ្នកជំនួញជនជាតិបាបាដ ។
_ Jiah Khan គឺជា តារាសម្ដែង តារាចម្រៀងសញ្ជាតិអង់គ្លេស-អាមេរិក ដែលធ្វើការក្នុងភាពយន្តឥណ្ឌា។
៨. លោក John Cena និងលោក John Oliver
ថ្ងៃកំណើតទី២៣ ខែមេសា ឆ្នាំ១៩៧៧

_ John Felix Anthony Cena គឺជា អ្នកកីឡាកាសអាជីពក្រៅម៉ោង តារាសម្តែង និងជាអតីតអ្នករ៉េប ។
_តារាកំប្លែង John Oliver ជាពិធីករទូរទស្សន៍ជនជាតិអង់គ្លេស-អាមេរិកាំង ។
៩. កញ្ញា Taylor Swift និងអ្នកនិពន្ធ Katherine Schwarzenegger
ថ្ងៃកំណើតទី១៣ ខែធ្នូ ឆ្នាំ១៩៨៩

_ Taylor Alison Swift គឺជា តារាចម្រៀងជនជាតិអាមេរិក ។
_ Katherine Schwarzenegger Pratt គឺជា អ្នកនិពន្ធជនជាតិអាមេរិកដូចគ្នា ។
១០. តារាចម្រៀង Adele និង Brooke Hogan
ថ្ងៃកំណើតទី៥ ខែឧសភា ឆ្នាំ១៩៨៨

_ Adele គឺជា អ្នកចម្រៀង និងនិពន្ធបទចម្រៀងជនជាតិអង់គ្លេស ។
_ Brooke Hogan គឺជា តារាចម្រៀង និងជាតារាសម្តែង ៕
ប្រែសម្រួលដោយ ៖ វារី
ចុចអាន ៖ គូស្នេហ៍ល្បីឈ្មោះលំដាប់ពិភពលោក ៧ គូនេះ ការពិតជាបងប្អូននឹងគ្នាសោះ
ចុចអាន ៖ មកស្គាល់បុគ្គលល្បីៗទូទាំងពិភពលោក ៩ រូប មាន ជំងឺខ្វាក់ពណ៌
-
ព័ត៌មានជាតិ២១ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


