ជីវិតកម្សាន្ដ
កំពូលអ្នកច្នៃម៉ូដ Dame Vivienne Westwood ទទួលមរណភាពក្នុងអាយុ ៨១ ឆ្នាំ
អ្នកស្រី Dame Vivienne Westwood ជាអ្នកច្នៃម៉ូដជនជាតិអង់គ្លេសឈានមុខគេមួយរូប គាត់បានទទួលមរណភាពនៅអាយុ ៨១ឆ្នាំ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅនេះក្នុងទីក្រុងឡុងដ៍ ដោយភាពស្ងប់សុខ និងមានគ្រួសារជាទីស្រលាញ់កំដរការចាកចេញរបស់គាត់ ។

អ្នកស្រី Westwood មានឈ្មោះដើមថា Vivienne Isabel Swire គាត់កើតនៅថ្ងៃទី៨ ខែមេសា ឆ្នាំ ១៩៤១ នៅក្នុងភូមិ Tintwistle ប្រទេស Cheshire ។ សម្រាប់ការសិក្សា នាងបានចូលរៀននៅសាលាវេយ្យាករណ៍ Glossop មុនពេលផ្លាស់ទៅរស់នៅជាយក្រុងឡុងដ៍នៃទីក្រុង Harrow ក្នុងឆ្នាំ ១៩៥៧ បន្ទាប់មកគាត់ចូលរៀនផ្នែកជាងដែកនៅសាលាសិល្បៈ Harrow ប៉ុន្តែដោយមានអារម្មណ៍ភ័យខ្លាចចំពោះពិភពសិល្បៈ គាត់បែរមកចុះឈ្មោះចូលរៀននៅមហាវិទ្យាល័យលេខាជំនួសវិញ ហើយក្លាយជាគ្រូបង្រៀនទៅ ។ និយាយពីប្រវត្តិស្នេហាជាមួយអតីតស្វាមីរបស់គាត់ Derek Westwood វិញគឺចាប់ផ្ដើមពីការជប់លៀងក្នុងឆ្នាំ ១៩៦១ និងរៀបការក្នុងឆ្នាំ ១៩៦២ ថែមទាំងស្លៀករ៉ូបរៀបការដែលច្នៃដោយខ្លួនឯងទៀតផង ។ ក្នុងចំណងអាពាហ៍ពិពាហ៍អ្នកទាំងពីរបន្សល់ទុកកូនប្រុស ១ ឈ្មោះ Benjamin Westwood កើតនៅឆ្នាំ ១៩៦៣ និងលែងលះគ្នាទៅវិញពេលកូនប្រុសមានអាយុ ៣ឆ្នាំ ។

បច្ចុប្បន្នអ្នកស្រីមានកូនប្រុស ២នាក់ គឺ Joseph Corré មួយទៀត ដែលជាកូនរបស់លោក Malcolm McLaren គូស្នេហ៍ទីពីររបស់គាត់ ហើយពួកគេទាំងពីរធំដឹងក្ដីជាមួយគ្នាក្នុងទីក្រុងឡុងដ៍ខាងត្បូង ៕
ប្រែសម្រួលដោយ ៖ វារី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


