ជីវិតកម្សាន្ដ
មន្ត្រីយោធាបញ្ចេញរូបភាពប៉ុន្មានសន្លឹករបស់ Jin នៅឯបន្ទាយទាហាន
កាតព្វកិច្ចបម្រើយោធារបស់តារាចម្រៀង Jin សមាជិកក្រុម BTS នៅមិនទាន់បានមួយខែនៅឡើយទេ ប៉ុន្តែទោះជាវាមិនយូរ ឬឆាប់យ៉ាងណា សម្រាប់អ្នកគាំទ្រតារាប្រុសរូបនេះ ពិតជាអន្ទះសារចង់ដឹងសុខទុក្ខរបស់លោកជាខ្លាំង ក្នុងកំលុងពេលហ្វឹកហាត់ ប៉ុន្មានសប្ដាហ៍មកនេះ។

អ្នកគាំទ្រជាច្រើនតែងតែទន្ទឹងរង់ចាំមើលព័ត៌មានអាប់ដេតពី Jin ក៏ដូចជាតាមដានរូបភាពផ្សេងៗដែលសមាជិក BTS រូបនេះកំពុងធ្វើនៅឯបន្ទាយទាហាន។ មិនខកបំណងឡើយ ថ្មីៗនេះខាងមន្ត្រីយោធានៅមូលដ្ឋានហ្វឹកហ្វឺនបានផ្សព្វផ្សាយរូបថត Jin ប៉ុន្មានសន្លឹក ដែលបង្ហាញពីការស្លៀកពាក់ឯកសណ្ឋាន និងសកម្មភាពខ្លះៗជាមួយមិត្តរួមក្រុម។

បន្ទាប់ពី ARMYs បានឃើញរូបភាពអាប់ដេតទាំងនោះ ពួកគេពិតជាសម្ដែងក្ដីរីករាយជាខ្លាំង បើទោះបីជាពេលនេះ Jin ពុំមានសកម្មភាពលើបណ្ដាញសង្គម ឬលេចមុខលើឆាកដូចមុន ប៉ុន្តែស្ថិតនៅក្នុងឈុតយោធា តារាវ័យ ២៩ឆ្នាំរូបនេះ នៅតែស្រស់សង្ហា និងមើលទៅមានសុខភាពល្អ៕




ប្រែសម្រួល៖ សន្យា
ចុចអាន៖ ផលិតកម្ម YG ឆ្លើយតបពាក្យចចាមអារ៉ាមថា BLACKPINK នឹងចាកចេញពីទ្រនំខ្លួន ក្រោយចប់កុងត្រា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


