ជីវិតកម្សាន្ដ
ធ្លាយពាក្យចចាមអារ៉ាមថា Aum បែកគ្នាជាមួយសង្សារហៃសូ
ជាដំណឹងដ៏ក្ដៅគគុកក្នុងឧស្សាហកម្មកម្សាន្តថៃ បន្ទាប់ពីមានពាក្យចចាមអារ៉ាមថា តារាសម្ដែងស្រី Aum Patchrapa និងសង្សារហៃសូ Pok Phornprapha បានបែកបាក់គ្នាហើយ។

ភ្លាមៗនោះដែរ អ្នកសារព័ត៌មានជាច្រើនចាប់ផ្ដើមវាយលុកលើបញ្ហានេះយ៉ាងខ្លាំងក្លា ខណៈមហាជនបានកត់សម្គាល់ពីភាពមិនប្រក្រតីតាំងពីរដូវបុណ្យណូអែល និងថ្ងៃឆ្លងឆ្នាំថ្មី ផ្ទុយទៅវិញមិនឃើញមានរូបភាពភាគីខាងប្រុសចូលរួម ដើម្បីអបអរជាមួយ Aum ដូចរាល់ដងទេ។
អ្វីដែលធ្វើឲ្យមហាជនមានចំងល់ខ្លាំងនោះគឺក្រោយអ្នកចាត់ការរបស់ Aum បានបង្ហោះឃ្លិបក្នុងពិធីជប់លាង ជាមួយក្រុមមិត្តភក្តិជិតស្និទ្ធ ហើយ A Supachai បាននិយាយចំអកដល់តារាស្រី Aum ដែលទើបតែចូលច្រៀងបទ “Wad” ដែលជាបទកំសត់ពេលកំពុងជប់លៀងជាមួយគ្នា។ ជាងនេះទៅទៀត បន្ទាប់ពីអ្នកគាំទ្រសម្រុកទៅមើល IG របស់គូស្នេហ៍នេះ កាន់តែបង្កការសង្ស័យខ្លាំងនោះគឺ Aum មិនបាន Follo គ្នាដូចពីមុនទៀតនោះទេ។

សូមបញ្ជាក់ដែរថា គូស្នេហ៍មួយគូនេះបានថតរូបភាពផ្អែមល្ហែមជាមួយគ្នាចុងក្រោយ ពេលធ្វើពិធីខួបកំណើតរបស់Aumកាលពីដើមខែធ្នូឆ្នាំមុន។ ទោះយ៉ាងណាក៏ដោយ ព្រឹត្តិការណ៍នេះគេនៅមិនទាន់ដឹងថា នេះជាពាក្យចចាមអារ៉ាមពិតឬយ៉ាងណានោះទេ អ្នកគាំទ្រមានតែត្រូវរង់ចាំអ្នកទាំងពីរចេញមុខបកស្រាយដោយខ្លួនឯងប៉ុណ្ណោះ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ជំនួយការ Aum ត្រូវចោរលួចអស់ ៨ កាបូបសុទ្ធតែយីហោប្រណិត Hermes
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


