ជីវិតកម្សាន្ដ
មកដឹងមូលហេតុពិត Zendaya មិនចូលរួមកម្មវិធី Golden Globes ២០២៣
កម្មវិធី Golden Globes ដែលប្រព្រឹត្តទៅនៅថ្ងៃទី១១ ខែមករា ឆ្នាំ ២០២៣ កន្លងទៅនេះមិនមានវត្តមានតារាសម្ដែង Zendaya ទេ ជាក់ស្ដែងតារាស្រីរូបនេះមានការងាររវល់ខ្លាំង ទើបឲ្យគេមកជួយទទួលរង្វាន់ជំនួសទៅ ។

តារាសម្ដែង Jay Ellis និង Glen Powell បានពន្យល់យ៉ាងក្បោះក្បាយពីការងារដ៏រវល់របស់ស្រីស្អាត Zendaya នៅលើឆាកថា “Zendaya មិនអាចជួបជុំជាមួយយើងនៅយប់នេះទេ ដូច្នេះយើងនឹងយករង្វាន់មករក្សាទុកឲ្យនាង ព្រោះនាងកំពុងរវល់ធ្វើការ ហើយវាជារឿងល្អទេអ្នកទាំងអស់គ្នា” ។ ប្រាកដណាស់ រង្វាន់ Golden Globes មិនមែនជារង្វាន់ដំបូងសម្រាប់តារាស្រីវ័យ ២៦ឆ្នាំ រូបនេះឡើយ ព្រោះកាលពីឆ្នាំ ២០២០ ទើបជាលើកទីមួយដែល Zendaya ឈ្នះពាន Emmy ចំពោះការសម្ដែងរឿង Euphoria តួ Rue ។ ពីរឆ្នាំក្រោយដែលជាឆ្នាំ ២០២២ នាងបានឈ្នះពាន Emmy ចំពោះការដើរតួដដែលម្ដងទៀត ។

ខណៈ Zendaya ឡើងទៅទទួលពាន Emmy ២០២២ នាងធ្វើការប្រកាសថា “បំណងប្រាថ្នាដ៏ធំបំផុតរបស់ខ្ញុំសម្រាប់ Euphoria គឺជួយព្យាបាលមនុស្សបាន ហើយខ្ញុំគ្រាន់តែចង់និយាយអរគុណដល់អ្នកគ្រប់គ្នាដែលចែករំលែករឿងរ៉ាវរបស់ពួកគេជាមួយខ្ញុំកន្លងមក” ។ Zendaya បន្តទៀតថា នាងពិតជាគោរពស្រលាញ់ចំពោះអ្នកគាំទ្រតួ Rue ណាស់ព្រោះម្នាក់ៗសុទ្ធតែជាមនុស្សដែលធ្លាប់ឆ្លងកាត់រឿងរ៉ាវជីវិត និងមានភាពរឹងមាំដើម្បីតស៊ូដោយមិនចុះចាញ់ព្រហ្មលិខិត ៕
ប្រែសម្រួលដោយ ៖ វារី
ចុចអាន ៖ ក្លាយជាសេដ្ឋីនីក្នុងវ័យ ២៤ ឆ្នាំ តើតារាសម្ដែង Zendaya បង្កើតវាយ៉ាងម៉េច?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


