ជីវិតកម្សាន្ដ
ស្ងាត់ៗ Kanye West រៀបការជាមួយនារីថ្មីចោល Kim
ទើបតែលែងលះគ្នាមិនទាន់បានមួយឆ្នាំផង មានគេប្រទះឃើញ Kanye បណ្ដើរគូស្នេហ៍ថ្មីទៅហើយ ។ មិនតែប៉ុណ្ណោះ ថែមទាំងលេចឮដំណឹងថា បានរៀបការនឹងគ្នាទៀតផង ។

យោងតាមប្រភពច្បាស់លាស់ដែលពាក់ព័ន្ធនឹងគូស្នេហ៍មួយគូនេះបានឲ្យដឹងថា ស្ត្រីនោះគឺ Bianca Censori មកពីប្រទេសអូស្ត្រាលី នាងធ្វើការជាអ្នករចនាស្ថាបត្យកម្មនៅ Yeezy អស់រយៈពេលជាច្រើនឆ្នាំមកហើយ ។ ដើមឡើយនាងជាមនុស្សស្រីសក់ពណ៌ត្នោតទេ ប៉ុន្តែក្រោយមក Bianca ប្ដូរពណ៌សក់ទៅជាលឿងធ្វើឲ្យគ្រប់គ្នាយល់ច្រឡំថានាងជាប្រភេទមនុស្សស្រីសក់មាស ។ ប្រភពដដែលនេះបានបញ្ជាក់ប្រាប់ថា Kanye និង Bianca ធ្វើពិធីរៀបការបន្តិចបន្តួចមិនច្បាស់ថាមានច្បាប់អនុញ្ញាត ឬយ៉ាងណាឡើយ ។ យ៉ាងណាក្ដី Kanye នៅតែចាត់ទុកនាងដូចជាប្រពន្ធស្របច្បាប់ទៅហើយ សូម្បីតែចេញបទចម្រៀងក៏ដាក់ឈ្មោះនាងដែរគឺ “Censori Overload” ។

ជាក់ស្ដែង Kanye និង Bianca ត្រូវគេប្រទះឃើញកំពុងញ៉ាំអាហារ និងជជែកគ្នាលេងនៅឯ Waldorf កាលពីដើមសប្តាហ៍ ។ ទោះបីយើងមិនសូវឃើញពួកគេនៅជាមួយគ្នា ប៉ុន្តែនាងនឹងចូលរួមកម្មវិធីជាច្រើននាថ្ងៃខាងមុខនេះជាមួយ Kanye ៕
ប្រែសម្រួលដោយ ៖ វារី
ចុចអាន ៖ បរាជ័យជីវិតគូ ៣ដង ពេលនេះ Kim Kardashian ប្រកាសចង់រៀបការម្ដងទៀត
ចុចអាន ៖ Kanye West សារភាពថា ញៀនសិច និងចូលចិត្តមើលរឿងអាសអាភាស ក្រោយលែងលះជាមួយភរិយា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


