KPT+
ក្នុងរយៈពេលមួយសប្ដាហ៍ សៀវភៅព្រះអង្គម្ចាស់ Harry លក់ចេញជាង ៣ លានក្បាល
សៀវភៅ “Spare” សរសេរពីជីវិតរបស់ព្រះអង្គម្ចាស់ Harry លក់ដាច់ជាង ៣.២លានក្បាល ក្នុងរយៈពេលត្រឹមតែមួយសប្ដាហ៍ប៉ុណ្ណោះ ទំនងជាសៀវភៅជីវិតលក់ដាច់ជាងគេទៀតផង ។

ក្រុមហ៊ុន Penguin Random House ធ្វើការប្រកាសកាលនៅថ្ងៃព្រហស្បតិ៍នេះថា សៀវភៅព្រះអង្គម្ចាស់ Harry គ្រាន់តែគិតក្នុងទីផ្សារសហរដ្ឋអាមេរិកលក់ដាច់ ១.៦លានក្បាលទៅហើយ ។ ចំណែកឯនៅចក្រភពអង់គ្លេសវិញលក់ដាច់ខ្ទង់ ៤សែនក្បាលឯណោះក្នុងថ្ងៃដំបូងនៃការដាក់លក់។
ខណៈសៀវភៅ “Spare” បានចេញលក់ជា ១៥ភាសា គេរំពឹងដែរថានឹងចេញថែម ១០ភាសាទៀតដើម្បីបំពេញតម្រូវការពិភពលោក ។ ទោះបីជា Spare អាចជាប់កំណត់ត្រាពីការសរសេររឿងពិតមិនប្រឌិតទាំងស្រុងយ៉ាងណា នៅតែមិនអាចយកឈ្នះសៀវភៅ Harry Potter វគ្គបញ្ចប់ ដែលលក់ដាក់ជាង ១០លានក្បាលក្នុងរយៈពេល ២៤ម៉ោង កាលពីឆ្នាំ២០០៧ ឡើយ ។

ព្រះអង្គម្ចាស់ Harry បានធ្វើការលើសៀវភៅរបស់ទ្រង់ជាមួយនឹងអ្នកនិពន្ធប្រលោមលោកជនជាតិអាមេរិកលោក J.R. Moehringer ដែលមានបទពិសោធន៍ជួយសរសេររឿង “Open” ដ៏ល្បីល្បាញរបស់ Andre Agassi និងជាអ្នកនិពន្ធរឿង “The Tender Bar” ផងដែរទើបល្អឥតខ្ចោះដូចនេះ៕
ប្រែសម្រួលដោយ ៖ វារី
ចុចអាន ៖ វិន័យ ៥ យ៉ាង តម្រូវឲ្យព្រះអង្គម្ចាស់ William ធ្វើតាម ប៉ុន្តែព្រះអនុជ Harry មិនធ្វើក៏បាន
ចុចអាន ៖ ទើបតែដឹងថាព្រះអង្គម្ចាស់ Harry ហិតទឹកអប់ព្រះមាតា ដើម្បីបំបាត់ចិត្តនឹករលឹក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


