ព័ត៌មានអន្ដរជាតិ
ព្រះអង្គម្ចាស់ Harry ប្ដឹងកាសែតអង់គ្លេសពីបទបរិហារកេរ្តិ៍
យោងតាមសារព័ត៌មាន Fox News បានឲ្យដឹងថា ព្រះអង្គម្ចាស់ Harry បានចោទប្រកាន់សារព័ត៌មាន The Associated Newspapers Ltd. ពីបទបរិហារកេរ្តិ៍ទ្រង់ បន្ទាប់ពីមានការចុះផ្សាយមិនពិតអំពីតម្រូវការសន្តិសុខរបស់ព្រះអង្គ អំឡុងពេលទ្រង់គង់នៅចក្រភពអង់គ្លេស ។

ក្នុងអំឡុងពេលសវនាការនៅតុលាការជាន់ខ្ពស់ក្នុងទីក្រុងឡុងដ៍ ក្រុមអ្នកច្បាប់របស់ព្រះអង្គម្ចាស់ Harry បានស្នើឲ្យចៅក្រមបដិសេធការអង្វររបស់សារព័ត៌មានមួយនេះ កុំឲ្យរឿងនេះកាន់តែរីកធំ ។

អត្ថបទដែលត្រូវបានចោទប្រកាន់ពីបទបរិហារកេរ្តិ៍ព្រះអង្គម្ចាស់ Harry បានរៀបរាប់ថា ទ្រង់បានព្យាយាមរារាំងការប្រឈមផ្នែកច្បាប់របស់ទ្រង់ ជុំវិញការបដិសេធរបស់រដ្ឋាភិបាលអង់គ្លេសក្នុងការអនុញ្ញាតឱ្យទ្រង់បង់ប្រាក់សម្រាប់សន្តិសុខ ។

ទោះយ៉ាងណា នេះមិនមែនជាបណ្តឹងដំបូងទេដែលព្រះអង្គម្ចាស់ Harry និងព្រះនាង Meghan បានប្តឹងកាសែត Associated Newspa per Ltd. ខណៈកាលពីធ្នូ ឆ្នាំ ២០២១ អ្នកម្នាង Meghan ក៏បានឈ្នះបណ្តឹងឯកជនភាពនេះផងដែរ បន្ទាប់ពីកាសែតនេះបានចុះផ្សាយសំបុត្រដែលព្រះនាងផ្ញើទៅព្រះមាតាបិតារបស់ទ្រង់ ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖ក្នុងរយៈពេលមួយសប្ដាហ៍ សៀវភៅព្រះអង្គម្ចាស់ Harry លក់ចេញជាង ៣ លានក្បាល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


