ជីវិតកម្សាន្ដ
តួឯកស្រីរឿង “វាសនានាងចាំងគីម” បរិច្ចាគប្រាក់ច្រើនសន្ធឹក ជួយជនរងគ្រោះដោយអគ្គិភ័យ
មូលនិធិកូរ៉េសម្រាប់ជនពិការតាមសេចក្តីរាយការណ៍ប្រកាសថា Lee Young Ae តួសម្តែងក្នុងរឿង “Dae Jang Geum” ឬ “វាសនានាងចាំងគីម” បានបរិច្ចាគប្រាក់ចំនួន ៥០ លានវ៉ុន ( ៤០០,០០០ ដុល្លារ) ដល់ជនរងគ្រោះនៃភូមិ Guryong បន្ទាប់ពីភ្លើងឆេះយ៉ាងសន្ធោសន្ធៅ។
យោងតាមសេវាពន្លត់អគ្គីភ័យកាលពីថ្ងៃទី ២០ ខែមករា អគ្គីភ័យបានឆាបឆេះនៅសង្កាត់ទី ៤ នៃភូមិ Guryong ក្នុងទីក្រុង Gangnam ទីក្រុងសេអ៊ូល ហើយបានជម្លៀសមនុស្សជាង ៥០០នាក់ ខណៈផ្ទះប្រហែល ៦០ បានបំផ្លាញ និងមនុស្សប្រហែល ៦០ នាក់បានផ្លាស់ទីលំនៅភ្លាមៗ។
តារាស្រីរូបនេះបាននិយាយ “បេះដូងរបស់ខ្ញុំឈឺ បន្ទាប់ពីឮដំណឹងអំពីអ្នកស្រុកភូមិ Guryong បាត់បង់ផ្ទះសម្បែង ហើយជីវិតរបស់ពួកគេកាន់តែលំបាកដោយសារតែភ្លើងឆេះភ្លាមៗ។ ខ្ញុំចង់ជួយយ៉ាងហោចណាស់បន្តិចបន្តួចដល់អ្នកដែលមានទុក្ខ”។ មូលនិធិបន្ថែមថា ការបរិច្ចាគរបស់ Lee Young Ae នឹងជួយអ្នកភូមិ Guryong ឲ្យត្រលប់ទៅជីវិតប្រចាំថ្ងៃរបស់ពួកគេវិញជាក់ជាមិនខានទេ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖BLACKPINK នឹងបន្តកុងត្រាថ្មីជាមួយ YG Entertainment ទេ ?
ចុចអាន៖Jennie ត្រូវមហាជនចិនស្ដីបន្ទោសថា រវល់ស្នេហាពេក រហូតធ្វេសប្រហែសហ្វឹកហាត់ក្នុងក្រុម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


