ជីវិតកម្សាន្ដ
Jennie ត្រូវមហាជនចិនស្ដីបន្ទោសថា រវល់ស្នេហាពេក រហូតធ្វេសប្រហែសហ្វឹកហាត់ក្នុងក្រុម
កាលពីពេលថ្មីនេះៗមានពាក្យចចាមអារ៉ាមមួយបានលេចឡើងថា Jennie កំពុងមានទំនាក់ទំនងស្នេហាជាមួយ Simon Porte Jacquemus ស្ថាបនិកម៉ាក Jacquemus – Simon Porte Jacquemus ដំណឹងនេះត្រូវបានចែករំលែកនៅលើ Weibo របស់ចិន ខណៈសមាជិកក្រុម BLACKPINK រូបនេះ ថើបបុរសម្នាក់នោះដោយងប់ងុល។

យ៉ាងណាមិញ និន្នាការនេះបានកើនឡើងយ៉ាងរហ័ស និងបន្តការចែករំលែកតៗគ្នា រហូតស្ថិតនៅកំពូលនៃការស្វែងរក លើបណ្ដាញសង្គម Weibo។ ទោះយ៉ាងណាពាក្យចចាមអារ៉ាមអំពីការណាត់ជួបនេះ បានកើតឡើងភ្លាមៗបន្ទាប់ពីព្រឹត្តិការថ្មីរបស់ Jennie បានផ្ទុះឡើងនៅឯការប្រគំតន្ត្រី Born Pink ក្នុងទីក្រុងហុងកុង ដោយអ្នកប្រើប្រាស់អ៊ីនធឺណេតចិនជាច្រើនបាននិយាយថា ការសម្ដែងរបស់ Jennie មិនមានភាពរីករាយនោះទេ។ ក្នុងនោះក៏មានការសន្និដ្ឋានថា តារាស្រីរូបនេះហត់នឿយដោយសារកាលវិភាគដ៏មមាញឹករបស់នាង។


ជាពិសេសរូបថតជាច្រើនសន្លឹករបស់ Jennie ជាមួយ Simon Porte Jacquemus ធ្វើឲ្យតារាចម្រៀងកូរ៉េទទួលបានការរិះគន់យ៉ាងខ្លាំង។ អ្នកនិយមលេងអ៊ីនធឺណែតមួយចំនួនបាននិយាយថា ដោយសារតែ Jennie រវល់នឹងរឿងស្នេហាពេក ទើបនាងធ្វេសប្រហែសក្នុងការហ្វឹកហាត់ជាមួយមិត្តរួមក្រុម នាំឲ្យមានការសម្ដែងមិនសមប្រកបនៅលើឆាកបែបនេះ៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖YG បង្ហាញសមាជិក BABYMONSTER មានសញ្ជាតិ ថៃ កំពុងទទួលការចាប់អារម្មណ៍ខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


