ជីវិតកម្សាន្ដ
ខាត់ សុឃីម ចេញមកនិយាយចំៗ ក្រោយល្បីថា ប្ដីតារាថៃ Chompoo មានស្រីថ្មី
អ្នកនិយមតាមដានវិស័យសិល្បៈ និងគាំទ្រតារាថៃនៅកម្ពុជា បានផ្ទុះការចាប់អារម្មណ៍ ហើយភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីលេចឮដំណឹង(ពាក្យចចាមអារ៉ាម)ថា ស្វាមីរបស់តារាថៃដ៏ល្បី គឺ អ្នកនាង ឈុំភូអារីយ៉ា កំពុងលួចលាក់មានស្នេហាជាមួយស្រីក្រៅដែលជាសិស្សសាលា។

ផ្អែកតាមការបង្ហោះនៅលើទំព័រហ្វេសប៊ុកឈ្មោះ «Beautiful faceshop» បានលើកឡើងដូច្នេះថា “ប្ដី Idol ជម្ភូ សង្ស័យថាមានចិញ្ចឹមស្រីក្មេងជាសិស្សសាលា ជួលផ្ទះឲ្យនៅ ហួងហែងស្រលាញ់ស្រីក្មេងខ្លាំង ឲ្យអង្គរក្សតាមមើលថែ ស្អាត ឆ្លាតពូកែមានហាយសូរ ក្នុងសង្គមប្រទេសថៃ សួរថា ប្រទេសថៃអ្នកណាមិនស្គាល់ ឈុំ ភូអារីយ៉ា នៅតែប្ដីក្បត់ អ៊ីចឹងបានថា សម្រស់ពូកែយកចិត្ត ល្អគ្រប់ ១០ បើគេចង់ក្បត់គេនៅតែក្បត់។

ប្រភពលើកឡើងបន្តថា ខំរកលុយថែសម្រស់ទៅ រឹងមាំហិរញ្ញវត្ថុដោយខ្លួនឯង នៅថ្ងៃដែលគេចោលអ្នក អ្នកនឹងមិនហេលហាល មិនភ័យខ្លាចដាច់ពោះស្លាប់ ទោះសម្រស់មិនបានជួយឲ្យប្ដីមិនក្បត់ តែ សម្រស់ជួយឲ្យអ្នករកប្ដីថ្មីបាន ១ ទៀតដែរ។
ក្រោយមានការចែករំលែកបែបនេះ ស្រាប់តែតារាពហុជំនាញអ្នកនាង ខាត់ សុឃីម បានចេញមកនិយាយថា ពិត ឬមិនពិត មិនទាន់ដឹងច្បាស់នៅឡើយទេ តែបើសិនជាពិតវិញនោះ អាណិតប្រពន្ធកូនណាស់ នេះជាភាពអាត្មានិយមរបស់មនុស្សប្រុសមួយចំនួនធំ។

អ្នកនាង ខាត់ សុឃីម និយាយបន្ថែមថា មិនបានគិត ឬក្រែងចិត្តប្រពន្ធកូនទេ គិតថា គ្រាន់តែជារឿងធម្មតារបស់មនុស្សប្រុសគេក៏អ៊ីចឹងដែរ។ ស្អប់អាពាក្យ យីអូន ដើរសួរគេមើល តើប្រុសណាអត់ខូច? ខ្ញុំខឹងស្អប់បំផុត (គួរតែខ្មាស មនុស្សដូចគ្នាគេជាស្រីបង្កើតកូន រក្សាតម្លៃគ្រួសារ មើលថែផ្ដល់កិត្តិយសឲ្យប្ដី ម្ដេចគេចេះស្មោះត្រង់បាន ចុះខ្លួនឯង ម្ដេចក៏ស្ពាយរឿងដែលអាម៉ាស់ អ៊ីចឹង? (រឹងប៉ឹងឡើង ដើម្បីកូនៗ IDOl)។ ជាមួយគ្នានេះដែរ ក៏មានការផ្ទុះការវែកញែកជាច្រើនពីមហាជនផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា




-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


