ព័ត៌មានជាតិ
ព្រឹត្តិការណ៍មិនធ្លាប់មាន ថ្ងៃ ១៣ មករា អញ្ជើញអ្នកធាក់ស៊ីក្លូ ៧០ នាក់ ទៅមើលកុន
ផលិតករភាពយន្តល្បីឈ្មោះលោក ហ៊ុយ យ៉ាឡេង បានបង្ហាញនូវអារម្មណ៍រំភើបនិងរីករាយយ៉ាងខ្លាំងស្ទើរស្រក់ទឹកភ្នែក ដោយមិនដឹងខ្លួនបន្ទាប់ពីត្រូវបានលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គាំទ្រសកម្មភាពអញ្ជើញតាៗធាក់ស៊ីក្លូប្រមាណ៧០នាក់ មើលកុន។
បើតាមការបញ្ជាក់ឲ្យដឹងពីលោក ហ៊ុយ យ៉ាឡេង បានថ្លែងថា នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១នេះ លោកនឹងអញ្ចើញពូៗតាៗ រត់ស៊ីក្លូជាង៧០នាក់ ចូលទស្សនាកុន ដោយឥតគិតថ្លៃ។ លោកថា ថ្ងៃពុធ ដែលជាថ្ងៃសីល ទី១៣ខែមករា លោកធ្វើកម្មវិធីអញ្ជើញពូស៊ីក្លូមើលកុន៧០នាក់។ មានអ្នកចិត្តបុណ្យចង់ជួយគាត់ទេនេះលេខកុងABA ខ្ញុំ000205738 / huy yaleng។

ផលិតករភាពយន្តលោក ហ៊ុយ យ៉ាឡេង បាននិយាយទៀតថា ចំពោះភាពយន្តដែលនឹងចាក់បញ្ចាំងជូនតាៗពូៗទស្សនាដោយគិតថ្លៃគឺមានចំណងជើងថា ដើម្បីកូន ខណៈដែលមានទស្សនិកជនមួយចំនួនធំ បានបង្ហាញការគាំទ្រផងដែរ។
ដោយឡែកក្នុងនោះដែរ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួនចំនួន១០០ដុល្លារ និងបានជូនពរឲ្យ បានជោគជ័យ។
ភ្លាមៗនោះដែរ លោក ហ៊ុយ យ៉ាឡេង បានឆ្លើយតបចំពោះទឹកចិត្តដ៏ថ្លៃថ្លារដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈថា ចង់ទឹកភ្នែកពេលភ្ញាក់ឡើងឃើញសារលោកជំទាវចូលរួមជួយបរិច្ចាគជួយតាស៊ីក្លូ។ជំនួសមុខតាស៊ីក្លូទាំង៧២រូបសូមថ្លែងអំណរគុណលោកជំទាវដែលបានចូលរួមជួយពូៗស៊ីក្លូ៕
អត្ថបទ ៖ ចាន់រ៉ា



-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១២ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


