ជីវិតកម្សាន្ដ
Seungri អតីតសមាជិកក្រុម Big Bang នឹងដោះលែងពីពន្ធនាគារនៅចុងសប្ដាហ៍នេះ
នៅព្រឹកនេះ សារព័ត៌មានកូរ៉េទាំងអស់បានចុះផ្សាយព័ត៌មានទាក់ទងនឹង Seungri អតិតសមាជិកក្រុម Big Bang នឹងត្រូវដោះលែងពីពន្ធនាគារនៅចុងសប្តាហ៍នេះ ដែលបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅក្នុងប្រទេសកូរ៉េក៏ដូចជាអន្តរជាតិ ។

ដូច្នេះហើយ Seungri អតិតសមាជិកក្រុម Big Bang នឹងត្រូវដោះលែងពីពន្ធនាគារនៅថ្ងៃ សៅរ៍ ទី ១១ ខែកុម្ភៈ ដោយកាលពីខែឧសភា តុលាការកំពូលកូរ៉េខាងត្បូងបានសម្រេចកាត់ទោស Seungri ឲ្យជាប់គុកត្រឹមតែ ១ ឆ្នាំ ៦ ខែ ហើយលោកត្រូវបានផ្ទេរពីពន្ធនាគារយោធា ទៅពន្ធនាគារស៊ីវិលត្រូវបម្រើការរយៈពេល ៨ ខែទៀតចាប់តាំងពីការកាត់ទោសត្រូវបានសម្រេច។

នៅពេលនេះ ប្រជាជនកូរ៉េនៅតែខឹងសម្បារនឹងឧក្រិដ្ឋកម្មដែលគាត់បានប្រព្រឹត្ត ក៏ដូចជាអ្នកលេងអ៊ីនធឺណិតបានសម្តែងការមិនពេញចិត្តរបស់ពួកគេដែលការកាត់ទោសរបស់ Seungri គឺ “ស្រាលពេក” នៅពេលដែលលោកចោទប្រកាន់ពី បទឧក្រិដ្ឋកម្មចំនួន ៩ ករណី ប៉ុន្តែត្រូវជាប់គុកត្រឹមតែ ១ ឆ្នាំ ៦ ខែតែប៉ុណ្ណោះ ។

លើសពីនេះទៅទៀត អ្នកខ្លះទៀតមានការព្រួយបារម្ភថា Seungri នឹងចាប់ផ្តើមសកម្មភាពសិល្បៈ ឡើងវិញក្នុងពេលឆាប់ៗនេះ។ ថ្វីត្បិតតែមិនអាចបង្ហាញមុខតាមកញ្ចក់ទូរទស្សន៍ក្នុងនាមជាអ្នកសិល្បៈក៏ពិតមែន ប៉ុន្តែលោកនៅតែអាចក្លាយជា YouTuber ដោយសារមានអ្នកគាំទ្រច្រើនពីមុនមក។

គូរម្លឹកដែលថា Seungri ត្រូវបានចោទប្រកាន់លើចំនួន ៩ ករណីនៅក្នុងខែមករា ឆ្នាំ ២០២០ រួមទាំង ការស្វែងរកពេស្យាចារ ការចែកចាយរូបភាពអាសអាភាស ការកេងបន្លំ និងការលេងល្បែងខុសច្បាប់ ហើយត្រូវបានតុលាសម្រាចទោសឲ្យតារាប្រុសរូបនេះជាប់ពន្ធនាគារ ៣ ឆ្នាំបន្ទាប់មក លោកបានដាក់ពាក្យបណ្តឹងឧទ្ធរណ៍ហើយត្រូវបានតុលាការយោធាជាន់ខ្ពស់ដាក់ពន្ធនាគាររយៈពេល ១ ឆ្នាំ ៦ ខែ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖តួលោកតា ០០១ ក្នុងរឿង “Squid Games” បដិសេធរឿងបៀតបៀនផ្លូវភេទនៅក្នុងសវនាការ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


