ជីវិតកម្សាន្ដ
មកទស្សនាទិដ្ឋភាពក្រោយឆាកពីតារា ៨ រូប ក្នុងកម្មវិធី Grammys ២០២៣
កម្មវិធី Grammys ២០២៣ ជាកម្មវិធីលំដាប់ពិភពលោកទំនងជាសប្បាយរីករាយបើវាយតម្លៃទៅតាមអ្វីដែលយើងឃើញក្នុងការចាក់ផ្សាយ ។ ខាងក្រោមនេះជាទិដ្ឋភាពពិតប្រាកដនៃកម្មវិធីកាន់តែសប្បាយជាងក្នុងកញ្ចក់ទៅទៀត ៖
១. Adele និងគូស្នេហ៍
តារាចម្រៀង Adele និងលោក Rich Paul ជាគូស្នេហ៍ពីរឆ្នាំញញឹមដាក់កាមេរ៉ាពីតុដ៏រ៉ូមែនទិចរបស់ពួកគេ ។

២. ជប់លៀងបំបែកកំណត់ត្រា
នេះជារាត្រីដ៏អស្ចារ្យសម្រាប់កំពូលតារាចម្រៀង Beyonce និងស្វាមី JAY-Z ដែលបានបំបែកកំណត់ត្រាទទួលរង្វាន់ច្រើនជាងគេបំផុត ។

៣. មិត្តភក្តិថ្មី
The Rock និង Adele ធ្វើមុខកំប្លែងបង្អួតមិត្តភាពថ្មីថ្មោងបន្ទាប់ពី Trevor Noah ជាអ្នកណែនាំឲ្យស្គាល់គ្នា ។

៤. ឈុតក្រហមបីនាក់
Shania Twain, Sam Smith, និង Kim Petras សង្ស័យណាត់គ្នារំលេចពណ៌ក្រហមក្នុងកម្មវិធី Grammys ២០២៣ ។

៥. មិត្តភក្ដិ Grammys
Bad Bunny និង Taylor Swift ឆ្លៀតថតរូបជាមួយគ្នាទាល់តែបានទោះបីកម្មវិធីមមាញឹកប៉ុណ្ណាក៏ដោយ ។

៦. យប់សាសងស្នេហ៍
អ្នកស្រី Jennifer Lopez និងលោក Ben Affleck ជាស្វាមីបង្ហាញស្នាមញញឹមពោរពេញដោយក្ដីស្រលាញ់យូរអង្វែងក្នុងកម្មវិធី Grammys ។

៧. បុគ្គលជោគជ័យជុំគ្នា
រូបមួយសន្លឹកនេះប្រមូលផ្ដុំដោយអ្នកឈ្នះសំខាន់ៗគឺ Adele, Beyoncé និង Lizzo ។

៨. សេរីមេ JAY-Z
លោក JAY-Z ថតនៅតុជាមួយដបស្រា D’USSE និង Ace of Spades សម្រាប់ជប់លៀងភាពជោគជ័យដ៏ធំជាមួយភរិយា និងមិត្តរួមការងារ ៕

ប្រែសម្រួល ៖ វារី
ចុចអាន ៖ ម៉ូដសំលៀកបំពាក់ប្លែកៗ របស់តារាល្បីលើកម្រាលព្រំក្រហមក្នុងកម្មវិធី Grammy ២០២៣
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


