ជីវិតកម្សាន្ដ
អាវអង្កាំគជ់ខ្យង Camila Cabello ពាក់ទៅ Grammys ចំណាយពេលធ្វើដោយដៃជាង ៤០ ម៉ោង
ម៉ូដអាវរបស់ Camila ជាខូឡិចសិនរដូវផ្ការីកឆ្នាំ២០២៣ ច្នៃដោយកញ្ញា Patricia Bonaldi អ្នកឌីសាញម៉ាក PatBo ដែលចំណាយពេលធ្វើដោយដៃជាង ៤០ ម៉ោងទើបរួចរាល់ ។

ក្នុងកម្មវិធី Grammys បុគ្គលល្បីទាំងអស់តម្រូវឲ្យស្លៀកសំលៀកបំពាក់ប្លែកៗស្អាតត្រៀមខ្លួនទទួលរង្វាន់ ដូច្នេះតារាចម្រៀង Camila Cabello បានគោរពតាមគោលការណ៍ជាមួយនឹងអាវកាក់អង្កាំគជ់ខ្យងរបស់នាងតែម្ដង ។

Patricia Bonaldi និយាយថា “នាងគឺជាមនុស្សដំបូងដែលខ្ញុំធ្វើសំលៀកបំពាក់ឲ្យសម្រាប់ការឡើងសម្ដែងនៅ VMAs ឆ្នាំ២០១៩ នាងក៏ពាក់ PatBo ដែរក្នុងវីដេអូចម្រៀង Señorita” ។ Patricia បន្តទៀតថា “នាងគឺជាស្ត្រីពូកែ និងស្អាតបំផុត ខ្ញុំរំភើបណាស់ដែលនាងជ្រើសរើស PatBo ជាលើកទីបីស្លៀកក្នុងរាត្រី Grammys ដ៏ពិសេស” ។

ក្រៅពីអាវគជ់ខ្យង តារាចម្រៀងវ័យ ២៥ ឆ្នាំរូបនេះថែមទាំងពាក់គ្រឿងអលង្ការពេជ្យ-គជ់ខ្យងដូចគ្នា ប៉ុន្តែសម្រាប់ស្បែកជើង និងសំពត់មិនមានអ្វីពិសេសឡើយ ។

ទោះបីជានាងមិនបានឈ្នះពានសូម្បីតែមួយក៏ដោយ Camila នៅតែសប្បាយចិត្តចំពោះការតែងខ្លួនដើម្បីចូលរួមកម្មវិធី Grammys ២០២៣ មិនចាញ់អ្នកឈ្នះប៉ុន្មានទេ ៕
ប្រែសម្រួល ៖ វារី
ចុចអាន ៖ BTS ត្រលប់មកផ្ទះវិញដៃទទេ ក្រោយមិនឈ្នះពាន Grammy ៣ ឆ្នាំជាប់គ្នាៗ
ចុចអាន ៖ ម៉ូដសំលៀកបំពាក់ប្លែកៗ របស់តារាល្បីលើកម្រាលព្រំក្រហមក្នុងកម្មវិធី Grammy ២០២៣
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


